ប៉ូលិស​ហូឡង់​បង្វឹក​សត្វ​​ឥន្ទ្រី​ឲ្យ​​ចាត់​ការ​ Drone ដែល​ហោះ​លើ​មេឃ​

ប៉ូលិស​ហូឡង់​បង្វឹក​សត្វ​​ឥន្ទ្រី​ឲ្យ​​ចាត់​ការ​ Drone ដែល​ហោះ​លើ​មេឃ​

​​​​​​​ក្រុម​ប៉ូលិស​នៃ​ប្រទេស​ហូលង់​បាន​​អនុវត្ត​វិធានការ​ដ៏​ពិសេស​មួយ​ដើម្បី​បង្ក្រាប​កូន​យន្តហោះ​ (drone) ដែល​ហោះ​​ហើរ​លើ​មេឃ​​ឥត​សណ្ដាប់​ធ្នាប់​​ដោយ​ពួក​គេ​​បាន​បង្វឹក​សត្វ​ឥន្ទ្រី​​ឲ្យ​ចាប់​ Drone ទាំង​នោះ។

 

ខាង​ក្រោម​មាន​ជា​វីដេអូ​បង្ហាញ​ពី​សកម្មភាព​សត្វ​ឥន្ទ្រី​មួយ​ក្បាល​បង្ក្រាប​ Drone ដែល​កំពុង​ហោះ៖

 

 
ដោយ​សារ​តែ​បច្ចុប្បន្ន​ការ​ប្រើ​ប្រាស់​ Drone ហាក់​មាន​ការ​ពេញ​និយម​ខ្លាំង​ជា​ពិសេស​គឺ​ប្រើ​ប្រាស់​សម្រាប់​ការ​ថត​រូបភាព​និង​វីដេអូ។ ប៉ុន្តែ​ Drone ទាំង​នោះ​គឺ​អាច​បង្ក​គ្រោះថ្នាក់​បាន​ប្រសិន​បើ​វា​ធ្លាក់​ពី​លើ​អាកាស​ចំ​ទី​ប្រជុំ​ជន ហេតុ​នេះ​ទើប​ក្រុម​ប៉ូលិស​ប្រទេស​ហូឡង់​បាន​រួម​សហ​ការ​ជា​មួយ​​ក្រុមហ៊ុន​បង្វឹក​សត្វ​ Guard From Above បង្កើត​នូវ​វិធានការ​ដ៏​ពិសេស​ដូច​ខាង​លើ​នេះ​ឡើង។

 

ប៉ូលិស​ហូឡង់​បង្វឹក​សត្វ​​ឥន្ទ្រី​ឲ្យ​​ចាត់​ការ​ Drone ដែល​ហោះ​លើ​មេឃ​

 

កន្លង​មក​​គេ​ធ្លាប់​បាន​ឃើញ​ប្រទេស​មួយ​ចំនួន​មក​ហើយ​បាន​ចាត់​វិធានការ​ផ្សេងៗ​គ្នា​ដើម្បី​បង្ក្រាប​ Drone ដែល​ហោះ​ហើរ​ដោយ​អនាធិបតេយ្យ។ ជាក់​ស្ដែង​ក្រុម​ប៉ូលិស​នៃ​ប្រទេស​ជប៉ុន​បាន​ប្រើ Drone ភ្ជាប់​​​សំណាញ់​ដើម្បី​ជា​ការ​បង្ក្រាប៕​​​​

 

ចុច​អាន៖ ប៉ូលិស​ជប៉ុន​ប្រើ Drone ភ្ជាប់​​សំណាញ់ ដើម្បី​​​ចាប់​ Drone ហោះ​ខុស​ច្បាប់​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Mashable​​, DailyMail