ប៉ូលិស​ស្រុក​ស្អាង​ល្បាត ឃាត់ខ្លួន​យុវជន​២​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​

កណ្តាល: កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តា​លន់ បាន​ល្បាត​ក្នុង​មូលដ្ឋាន បាន​ឃាត់ខ្លួនជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​រក្សាទុក​នូវ​សារ​ធាតុ ញៀន​ដោយ​ខុសច្បាប់​។​

​ហេតុការណ៍​ឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង កាលពី​វេលា​ម៉ោង ១១​និង​២០​នាទី​យប់ ថ្ងៃទី​១ខែកុម្ភៈ ឆ្នាំ ២០១៦ ចំណុច​ភូមិ​តា​លន់ ឃុំ​តា​លន់ ស្រុក​ស្អាង ។​

​បើតាម​មន្ត្រី ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តា​លន់ បានអោយដឹងថា  ជនសង្ស័យ​ទាំង​២​នាក់ដែល​ឃាត់ខ្លួន​ទី​១- ឈ្មោះ ញិ​ន អែម ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិ​វៀតណាមមុខរបរ ជាង​ជួសជុល​ម៉ូតូ មាន​ទីលំនៅ​ភូមិ កំពុងស្វាយ ឃុំ​កំពុងស្វាយស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ និង​ទី​២- ឈ្មោះ ស៊ឹម វ៉ាន់ដា ភេទ​ប្រុសអាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ​ភូមិ កំពុងស្វាយឃុំ​កំពុងស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​ក្រោយពី​ឃាត់ខ្លួន​កម្លាំង​បាន​ដកហូត វត្ថុតាង​ចាប់យក​៖ ម្សៅ​ក្រាម​ពណ៌​ស (​ម៉ា​ទឹកកក) ចំនួន ១​កញ្ចប់​ធំ ជញ្ជីង ចំនួន ១ គ្រឿង​ទូរស័ព្ទ​​ដៃ​ចំនួន​១​គ្រឿង (​មិន​ស្គាល់​ម៉ាក​) ដែកកេះ​ចំនួន​១ និង​ម៉ូតូ​ចំនួន ១​គ្រឿង ម៉ាក​ហុងដា សេ​៩០ (​គុប​ជ្រុង​) ពណ៌ខៀវចាស់ ពាក់​ស្លាក​លេខ កណ្តាល​1A.2949 ។​

 នៅ​មុនពេល​កើតហេតុ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តា​លន់ បានចេញ​ល្បាត​នៅចំណុច​ភូមិ​តា​លន់ បាន​ប្រទះឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​មាន​គ្នា​២​នាក់ រួច​ក៏បានឃាត់​ធ្វើការ​ត្រួតពិនិត្យបានរ​ក​ឃើញ​គ្រឿងញៀន​ចំនួន ១​កញ្ចប់​ធំ​នៅ​ឈ្មោះ ញិន អែម រួច​ក៏បាន​ឃាត់ខ្លួន​អ្នក​ទាំង​២ រួមទាំង​វត្ថុតាង បញ្ជូនទៅ​អធិការដ្ឋាននគរបាល​ស្រុក ដើម្បី​បន្ត​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​R

ប៉ូលិស​ស្រុក​ស្អាង​ល្បាត ឃាត់ខ្លួន​យុវជន​២​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​

ប៉ូលិស​ស្រុក​ស្អាង​ល្បាត ឃាត់ខ្លួន​យុវជន​២​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​