ស្លាប់​៤​របួសធ្ងន់​ស្រាល​២០​នាក់ ក្នុង​គ្រោះថ្នាក់​នៅ​ថ្ងៃទី​១ ខែកុម្ភៈ​

ភ្នំពេញ: មនុស្ស​៤​នាក់​បាន​ស្លាប់ (​ប្រុស​) របួសធ្ងន់ ១១​នាក់ (​ប្រុស​) របួសស្រាល ៩​នាក់ (​ស្រី ៥នាក់​) និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ១៨​នាក់ (​យប់ ១០​នាក់​) ក្នុង​គ្រោះថ្នាក់ចរាចរណ៍ ប្រចាំ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ នៅ​ទូទាំងប្រទេស​ចំនួន ១១លើក (​យប់ ៨​លើក​) ។ នេះ​បើ​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាននគរបាលជាតិ​។​

​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បានអោយដឹងថា ក្នុង​គ្រោះថ្នាក់ចរាចរណ៍​ទាំង ១១​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៩​គ្រឿងក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១២​គ្រឿង រថយន្ត​ធុន​តូច ៤​គ្រឿង និង​រថយន្ត​ធំ ១​គ្រឿងនិង​យាន​ផ្សេងៗ​២​គ្រឿង​​ផងដែរ​។​

​របាយការណ៍​ដដែល បាន​លើកឡើងថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់រួមមាន ៖ ល្មើស​ល្បឿន ៤​លើក ប្រជែង​គ្រោះថ្នាក់ ៣​លើក ស្រវឹង ១​លើកបត់​គ្រោះថ្នាក់ ១​លើក បើក​មិន​ប្រកាន់​ស្តាំ ១​លើក និង​កត្តា​យានយន្ត ១​លើកដោយឡែក​យាន​ល្មើស​សរុប​ទូទាំងប្រទេស​មាន ៦១៤៥​គ្រឿង បានធ្វើ​ការអប់រំមាន ៣០៤៥​គ្រឿង និង​ពិន័យ​សរុប ៣១០០​គ្រឿង និង​ពុំមាន​ឃាត់​យាន​ទុកនោះទេ​៕​R