លោក​បណ្ឌិត ម៉ុង ឫទ្ធី សម្តែង​ការសោកស្តាយ ចំពោះ​ការ​ធ្លាយ​ឯកសារ​ក្រុមហ៊ុន​

ភ្នំពេញ: ​តាមរយៈ​ហេ្វ​ស​ប៊ុ​ក​ផ្ទាល់​លោក​បណ្ឌិត ម៉ុង ឫទ្ធី សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុមហ៊ុន ម៉ុង ឫទ្ធី បាន​មានប្រសាសន៍ថា "​ខ្ញុំ​មានការ​សោកស្តាយ​ជាខ្លាំង ចំពោះ​អ្នក​ដៃ​ល​បានផ្តល់​ឯកសារ​នេះ ទៅ​ដល់ដៃ​អ្នកសារព័ត៌មាន យ៉ាង​ហោ​យ​ណាស់​គួ​តែ​ទូរស័ព្ទ​សួរ​ខ្ញុំ​មួយ​មាត់ ក៏​អស់ចិត្ត​ដែរ​"​។

​លោក​បាន​បន្តថា គ្មាន​អ្នកណា​មិនដឹង​ទេ ថា​កិត្តិយស​អត់​មាន​ដាក់លក់​នៅលើ​ទីផ្សា​ទេ ដើម្បី​ស្វែងរក​ការពិត​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២​ខែកុម្ភៈ​ឆ្នាំ​២០១៦ យក​លិខិត​ទារប្រាក់​គតិយុត្ត យោងតាម​កិច្ចសន្យា​ចុះ​ច្ងៃ​ទី​៩​ខែមករា​ឆ្នាំ​១៩៩៦ មក​ទារលុយ​ខ្ញុំៗ​រង់ចាំ​ជួប​ដោយផ្ទាល់ នៅ​រិ​យា​ល័យ​កណ្តាល​របស់​ក្រុមហ៊ុន​ម៉ុង ឫទ្ធី គ្រុប លេខ​ទូរស័ព្ទ​អ្នក​រង់ចាំ​ទទួល ០១២ ៨៧៩ ៦៦៦​។

​លោក​បាន​បញ្ជាក់ថា ជាទី​បញ្ចប់​ខ្ញុំ​សុំ​អភ័យទោស​បើ​មា​នស​ន្លោះ​ប្រហោង ក្នុងនោះ​ផងដែរ សូម​ប្រី​យ​មិត្ត ហ្វេ​ស​ប៊ុ​ក​នឹង​ប្រជាជន​យើង​ទាំងអស់ រង់​ចាំមើល​លទ្ធផល​ថ្ងៃស្អែក​សិន នឹង​សុំ​កុំ​បញ្ចេញ​មតិយោបល់ ដែល​ធ្វើឱ្យ​បះ​ពាល់​ដល់​សម្តេច​តេ​ជោ​ហ៊ុន សែន ឱ្យសោះ​នេះ គី​ជា​រឿង​ដោយឡែក​ទេ សូម​អាន​សេចក្តីជូនដំណឹង​របស់​ក្រសួងកសិកម្ម​ចុះ​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០១៥​។
​លោក​បាន​លើកឡើងថា "​ការពិត​ខ្ញុំ ក្រុមហ៊ុន​បាន​បង់ប្រាក់​សរុប​ចំនួន ៨៥.៦៩៣.៥៨ ដុល្លារ​ជូន​រដ្ឋ​រួចទៅហើយ ។​
​អ្នក​ដែល​បំផ្លាញ​សន្លឹកឆ្នោត មិន​ចាំ​ទៅរក​ឯណា​ឆ្ងាយ​នាំ​តែ​ចំណាយ​សោ​ហ៊ុយ​ច្រើន​ទេ​"៕​

លោក​បណ្ឌិត ម៉ុង ឫទ្ធី សម្តែង​ការសោកស្តាយ ចំពោះ​ការ​ធ្លាយ​ឯកសារ​ក្រុមហ៊ុន​