បទ​ចម្រៀង​ពិ​រោះ នៃ​ភូមិ​អណ្តូង​តូច​

ភ្នំពេញ: ភូមិ​អណ្តូង​តូច នៃ​ស្រុក​ហ្វ៊ូ​មៀន ខេត្ត​យូ​ន​ណាន គឺ​ស្ថិតនៅ​ភ្នំ​មួយ ដែលមាន​កំពស់ ២.៣០០ ម៉ែត្រ​។ ក្នុងភូមិ​នេះ មាន​ប្រជាជន ជាង​៤៧០​នាក់ ដែល​សុទ្ធតែជា​មនុស្ស​ជនជាតិ​មា​វ​។ ពី​ទសវត្សរ៍​៣០​ឆ្នាំ នៃ​សតវត្សរ៍​មុន អ្នក​ផ្សព្វផ្សាយ​សាសនា​បរទេស បាន​បង្កើត​សាសនា​ចក្រនៅក្នុង​ភូមិ​នេះ ហើយ​បាន​បង្កើតក្រុម​ចម្រៀង​មួយ​។​

​នៅក្នុង​ភូមិ​អណ្តូង​តូច ភាពក្រីក្រ ខាង​ទ្រព្យសម្បត្ដិ និង​ភាពសម្បូរ​ខាង​ស្មារតី ត្រូវ​បញ្ចូល​គ្នា យ៉ាង​សុខដុម ។ អ្នកភូមិ​ទាំងអស់ ជា​កសិករ ក៏​ជា​អ្នក​ច្រៀង​យ៉ាង​អស្ចារ្យ​។ ក្នុង​បទ​ចម្រៀង​របស់គេ បាន​រក្សា​លក្ខណៈ​នៃ​ក្រុម​ចម្រៀង ក៏ត្រូវ​បាន​បញ្ចូល​លក្ខណៈ នៃ​ចម្រៀង​ប្រពៃណី នៃ​ជនជាតិ​មា​វ​។ ចម្រៀង​របស់គេ ក្លាយជា​ចម្រៀង​ដ៏ មាន​បែបបទ​ពិសេស​មួយ ដែល​មិនអាច​ចម្លង​បាន​។​

​ជិត​១០០​ឆ្នាំ កន្លងផុត​ទៅនេះ ក្រុម​ចម្រៀង នៃ​ប្រទេស​ខាងលិច បាន​ប្រែប្រួល និង​អភិវឌ្ឍន៍​យ៉ាងខ្លាំង ប៉ុន្តែ​នៅក្នុង​ភូមិ​អណ្តូង​តូច បាន​រក្សា​ប្រពៃណី និង​វិធី​ចាស់ៗ នៃ​ការ​ច្រៀង​ក្នុង​សាសនា​ចក្រ នាពេល​បុរាណ​។ សព្វថ្ងៃនេះ មាន​អ្នកស្រាវជ្រាវ​តន្ត្រី ក្នុងស្រុក និង​បរទេស តែងតែ​មកដល់​ភូមិ​អណ្តូង​តូច ដើម្បី​ទស្សនា ឬ​ស្រាវជ្រាវ​។ សំឡេង​ច្រៀង របស់​អ្នកភូមិ​អណ្តូង​តូច ពិ​រោះ​ណាស់ ធ្វើអោយ​គេ​ស្មានថា អ្នកភូមិ​ទាំងនេះ ធ្លាប់​រៀន​ការ​ច្រៀង នៅតាម​វិទ្យាស្ថាន ។ តាមពិត អោយតែ​អ្នក​ចូលចិត្ត​ច្រៀង និង​មាន​សំឡេង​ពិ​រោះ អ្នកណា​ក៏​ចូលក្នុង​ក្រុម​ចម្រៀង​បាន​។​

បទ​ចម្រៀង​ពិ​រោះ នៃ​ភូមិ​អណ្តូង​តូច​

​តាំងពី​ពេល​បង្កើត​មក ក្រុម​ចម្រៀង​នៃ​ភូមិ​អណ្តូង​តូច ចេះតែមាន​សមាជិក ប្រហែល ៦០ នាក់ ឥឡូវនេះ សមាជិក​ក្មេង​ជាងគេ មាន​អាយុ​តែ ១៣ ឆ្នាំ ចំណែក​សមាជិក​ចាស់​ជាងគេ មាន​អាយុ​៤០​ឆ្នាំ​ជាង​។ ក្រុម​ចម្រៀង​នៃ​ភូមិ​អណ្តូង​តូច ខុស​នឹង bel Canto និង​ការ​ច្រៀង​ចម្រៀង​បែប​ជាតិ គឺមាន​លក្ខណៈពិសេសរ​បស់​ខ្លូន​។​

​សមាជិក​គ្រប់គ្នា នៃ​ក្រុម​ចម្រៀង​ភូមិ​អណ្តូង​តូច សុទ្ធតែ​មិន​ធ្លា​ប់រៀន ការ​ច្រៀង​ជា​ជំនាញ​ទេ គឺ​រៀន​តាម​មាត់ ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​។ បទ​ចម្រៀង​របស់គេ គឺ​មកពី​ការរស់នៅ និង​ការចាប់អារម្មណ៍​របស់​គេ ត្រូវ​អ្នកជំនាញ​តន្ត្រី ដាក់ឈ្មោះថា “​ហ្វូ​ស៊ី​ល ដែល​កំពុង​រស់នៅ នៃ​ក្រុម​ចម្រៀង​តន្ត្រី Baroque ខាងលិច​”​។​

​ប៉ុន្មាន​ឆ្នាំនេះ ក្រុម​ចម្រៀង​នៃ​ភូមិ​អណ្តូង​តូច កាន់តែ​មានឈ្មោះ​ល្បីល្បាញ ធ្លាប់​សំដែង​នៅ​តំបន់​ផ្សេងទៀត ដូចជា ទីក្រុង​ប៉េកាំង សៀង​ហៃ សឺ​ន​ចឹ​ន ក្វាង​ចូ​វ និង​ឆុង​ឈាង ជាដើម​។ ហើយ​នៅមាន​អ្នក​ទេសចរណ៍​ជាច្រើន ដែល​មកពី​ទីក្រុង​ហុងកុង ម៉ា​កាវ និង​ប្រទេស​សិង្ហ​បុរី កូរ៉េ អង់គ្លេស បារាំង និង​សហរដ្ឋអាមេរិក បានមក​ទស្សនា នៅ​ភូមិ​អណ្តូង​តូច ហើយ​បាន​កោតសរសើរ ដល់​ក្រុម​ចម្រៀង នៃ​ភូមិ​អណ្តូង​តូច​យ៉ាងខ្លាំង​៕V/S