​តារា​ល្បីៗ លាតត្រដាង​បេះដូង​ពិត ក្នុង​កម្មវិធី​ជជែក​កម្សាន្ត របស់ PNN

កណ្ដាល: តារា​ខ្មែរ​ល្បីឈ្មោះ មួយចំនួន បាន​លាតត្រដាង​រឿងរ៉ាវក្នុង​ជីវិត​ពិត​របស់​ពួកគេ នៅក្នុង​កម្មវិធី "​ការ​ណាត់ជួប​ដ៏​អស្ចារ្យ​” របស់​ស្ថានីយទូរទស្សន៍ PNN​។

​កម្មវិធី​ដែលមាន​ផ្សាយ ជូន​ទស្សនា នៅ​រៀងរាល់ថ្ងៃ​អង្គារ វេលា​ម៉ោង ៨ និង ៣០​នាទី​យប់ ក្រោយ​កម្មវិធី​ព័ត៌មាន ពេល​ល្ងាច និង​មុន​ការចាក់​បញ្ចាំង​រឿង​ភាគ នៅ​ម៉ោង ៩ យប់ របស់​ស្ថា​នី​ទូរទស្សន៍ PNN នេះ ធ្លាប់មាន​វត្តមាន​តារា​ល្បីៗ ចូលរួម​ដូចជា អ៊ុន សុធា​, ចាន់ គង់​កា និង ព្រីម លីហ្សា ជាដើម​។​

​នៅ​សប្ដាហ៍​នេះ ពិធី​ការិនី​ល្បីឈ្មោះ ថន លក្ខិណា នឹង​និយាយ​ពី​ជីវិត​គ្រួសារ របស់​នាង​។ ពិធី​ការិនី​ល្បីឈ្មោះ​រូបនេះ បាន​សម្រក់​ទឹកភ្នែក នៅពេល​នាង​រំឭក​ដល់​កុមារភាព និង​បញ្ហា​គ្រួសារ​របស់​នាង​។​

“ ប៉ា និង ម៉ាក់ បែងចែក​ផ្លូវ​គ្នា វា​ដូចជា​សុបិន​អាក្រក់​អីចឹង​។​” ថន លក្ខិណា រៀបរាប់​ទាំង​សម្រក់​ទឹកភ្នែក​។

​ចំណែក នេន ទម ក៏​ធ្លាប់​ចូលរួម នៅក្នុង​កម្មវិធី​នេះ និង​បានលើកឡើង ពី​គំលាត​នៃ​សិល្បៈ​បុរាណ និង​សម័យ​។ នៅក្នុង​កម្មវិធី “​ការ​ណាត់ជួប​ដ៏​អស្ចារ្យ​” វគ្គ​ក្រោយ នឹងមាន​ការចូលរួម​ពី​អ្នកនាង ខាត់ សុ​ឃីម និង​ស្វាមី​។

​កម្មវិធី​ផ្សាយ​ថ្មី​របស់ PNN បានដាក់​បញ្ចូល​កម្មវិធី​ជាច្រើន រាប់បញ្ចូល​ទាំង​កម្មវិធី “​ស៊ី​អារម្មណ៍​” ដែល​កំពុង​ទទួលបាន ការគាំទ្រ​ច្រើន និង​មាន​ពិធីករ​ល្បីឈ្មោះ ដំណើរការ​កម្មវិធី គឺ​លោក ប៉ែន ចំ​រ៉ុង​។

បន្ទាប់ពី​មានការ​កែប្រែ ដែល​ស្នើ​ដោយ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ស្ថានីយទូរទស្សន៍ PNN មាន​ផ្សាយ​ជូន​ទស្សនា រឿង​ភាគ​ថៃ នៅត្រឹម​ម៉ោង ៦ ល្ងាច និង​ពី​ម៉ោង ៩ យប់​ទៅ​។​

​ចំណែក​ពី​ម៉ោង ៧ ដល់​ម៉ោង ៩ យប់ PNN ផ្សាយ​ជូន​ទស្សនា នូវ​ព័ត៌មាន និង​កម្មវិធី​ដ៏​ច្រើន​សម្បូរបែប​៕V/S

​តារា​ល្បីៗ លាតត្រដាង​បេះដូង​ពិត ក្នុង​កម្មវិធី​ជជែក​កម្សាន្ត របស់ PNN

​តារា​ល្បីៗ លាតត្រដាង​បេះដូង​ពិត ក្នុង​កម្មវិធី​ជជែក​កម្សាន្ត របស់ PNN

​តារា​ល្បីៗ លាតត្រដាង​បេះដូង​ពិត ក្នុង​កម្មវិធី​ជជែក​កម្សាន្ត របស់ PNN