រថយន្ត​នីសា​ន់​ជ្រុល​ចង្កូត​ទៅបុក​ចូលក្នុង​តូប​លក់ដូរ​‬ ក្បែរផ្លូវ​បណ្ដាលអោយ​ស្ត្រី​ម្នាក់​ស្លាប់​

កោះកុង: ស្ត្រី​ម្នាក់​បាន​ស្លាប់ ក្នុង​គ្រោះថ្នាក់​ចរាចរ​បង្កឡើង​រថយន្ត​នីសា​ន់ មួយគ្រឿង បាន​បើកតាម​ផ្លូវជាតិ​ហើយ​បាន​ជ្រុល​ចង្កូត​បុក​​តូប​លក់ដូរ​ក្បែរផ្លូវ របស់​ប្រជាពលរដ្ឋ​មួយគ្រួសារ​។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​៧​យប់ ថ្ងៃទី​១ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤១.១៤២ក្នុងភូមិ​អូរជ្រៅ​ឃុំ​បឹង​ព្រាវ​ស្រុក​ស្រែអំបិល​ខេត្តកោះកុង​ទល់មុខ​គ្នា​និងស្រុក​កំពង់​សិលា​​ខេត្ត​ព្រះសីហនុ​។​

​ស្ត្រី​រងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​មាន ឈ្មោះ ងី​ន ស្រី​នាង អាយុ​២៥ ឆ្នាំជា​ម្ចាស់​តូប​លក់ដូរ នៅ​ចំណុច​ខាងលើ​។​

​តាម​សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ​គេ​បានឃើញ រថយន្ត​ម៉ាក​នីសា​ន់​ចង្កូតស្តាំ​មួយគ្រឿង​ស្លាក​លេខ​ព្រះសីហនុ​2A2784ក្នុង​ល្បឿន​លឿន​បើកបរ​លើផ្លូវ​ជាតិលុះ​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ចង្កូត​ទៅបុក​ចូលក្នុង​តូប​លក់ដូរ​ក្បែរផ្លូវរបស់​ប្រជាពលរដ្ឋ​​មួយ​គ្រួសារ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះគីឡូម៉ែត្រ​លេខ​១៤១.១៤២​ក្នុងភូមិ​អូរជ្រៅ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល​ខេត្តកោះ​កុង​ទល់មុខ​គ្នា​និង​ស្រុក​កំពង់​សិលា​ខេត្ត​ព្រះសីហនុ បណ្តាលអោយ​ស្ត្រី​ម្នាក់ស្លាប់​ភ្លាមៗ​តែម្តង​។​

​ក្រោយពី​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​ចុះ​គេចខ្លួន បាត់​នៅសល់តែ​បុរស​ជា​ព្រូរថយន្ត​ម្នាក់​ឈ្មោះ​នៅ ចិន្តា​អាយុ​២0​ឆ្នាំ​ត្រូវបាន​​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​។​

​បើតាម​មន្ត្រី​អាវុធហត្ថ​ប៉ុស្តិ៍​សន្តិសុខ​៤0២​ផ្លូវជាតិ​លេខ​៤​ដែល​កំពុង​សហការ​ជាមួយប៉ូលីស​ស្រុកស្រែ​អំបិល​នៅ​ការពារ​កន្លែងកើតហេតុ​បានដាក់​ការ​សន្និដ្ឋានថាគ្រោះថ្នាក់​នេះ​ទំនងជា​កើតឡើង​ដោយសារ​អ្នកបើកបរ​ងងុយដេក ។

បច្ចុប្បន្ន​រថយន្ត​ត្រូវបាន កម្លាំង​ជំនាញ បាន​យក​​មក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​តាមច្បាប់​៕​R

រថយន្ត​នីសា​ន់​ជ្រុល​ចង្កូត​ទៅបុក​ចូលក្នុង​តូប​លក់ដូរ​‬ ក្បែរផ្លូវ​បណ្ដាលអោយ​ស្ត្រី​ម្នាក់​ស្លាប់​

រថយន្ត​នីសា​ន់​ជ្រុល​ចង្កូត​ទៅបុក​ចូលក្នុង​តូប​លក់ដូរ​‬ ក្បែរផ្លូវ​បណ្ដាលអោយ​ស្ត្រី​ម្នាក់​ស្លាប់​