គ្រូពេទ្យកែសម្ផស្សម្នាក់ បង្ហោះរូបថត អ្នកកែសម្ផស្សជាច្រើនប៉ុស្តិ៍ ឃើញហើយគួរឲ្យញញើត

បរទេស៖ លោកគ្រូពេទ្យ ជំនាញខាងវះកាត់កែសម្ផស្សម្នាក់ បានបង្ហោះរូបថតជាច្រើនប៉ុស្តិ៍ ស្តីពីការងារប្រចាំថ្ងៃរបស់ខ្លួន ធ្វើឲ្យអ្នកទស្សនា ឃើញហើយញញើតជាខ្លាំង។

លោកគ្រូពេទ្យឈ្មោះ Michael Salzhauer បានបង្ហោះរូបថតជាច្រើនប៉ុស្តិ៍ បង្ហាញពីមនុស្សមួយចំនួន មុននិងក្រោយពេលវះកាត់កែសម្ផស្ស នៅលើបណ្តាញសង្គម Twitter, Instagram និង Snapchat ទទួលបានអ្នកចែករំលែកជាច្រើន។ បើទោះបីជារូបថតខ្លះ មើលទៅមានលក្ខណៈ ប៉ះពាល់អារម្មណ៍ខ្លាំង និងមិនគួរឲ្យចែករំលែកក៏ដោយ ក៏គេសង្កេតឃើញថា នៅលើគណនី Snapchat របស់គាត់មានអ្នកតាមដាន រហូតដល់ទៅជាងកន្លះលាននាក់ឯណោះ។

លោកគ្រូពេទ្យ  Michael ទទួលបានកិត្តិនាមជាគ្រូពេទ្យ ជំនាញខាងវះកាត់កែសម្ភស្ស ជាងពីរទស្សវត្សមកហើយ នៅលើបណ្តាញសង្គមរបស់ខ្លួន។ មិនតែប៉ុណ្ណោះ គាត់ក៏បានសរសេរសៀវភៅមួយក្បាល មានចំណងជើងថា "My Beautiful Mommy" ដែលទទួលបានការគាំទ្រជាច្រើន រហូតដល់មានការអញ្ជើញគាត់ ឲ្យចូលរួមក្នុងកម្មវិធីជជែកកម្សាន្តនានាទៀតផង។ គាត់ក៏ធ្លាប់បានអះអាងកន្លងមកថា មានតារាល្បីៗជាច្រើន គឺជាអតិថិជនរបស់គាត់ពីមុនផងដែរ៕ 

តោះ! ចង់ដឹងយ៉ាងណានោះ? សូមទោះទស្សនាបណ្តុំរូបថតខាងក្រោមនេះ៖

គ្រូពេទ្យកែសម្ផស្សម្នាក់ បង្ហោះរូបថត អ្នកកែសម្ផស្សជាច្រើនប៉ុស្តិ៍ ឃើញហើយគួរឲ្យញញើត
គ្រូពេទ្យកែសម្ផស្សម្នាក់ បង្ហោះរូបថត អ្នកកែសម្ផស្សជាច្រើនប៉ុស្តិ៍ ឃើញហើយគួរឲ្យញញើត
គ្រូពេទ្យកែសម្ផស្សម្នាក់ បង្ហោះរូបថត អ្នកកែសម្ផស្សជាច្រើនប៉ុស្តិ៍ ឃើញហើយគួរឲ្យញញើត
គ្រូពេទ្យកែសម្ផស្សម្នាក់ បង្ហោះរូបថត អ្នកកែសម្ផស្សជាច្រើនប៉ុស្តិ៍ ឃើញហើយគួរឲ្យញញើត
គ្រូពេទ្យកែសម្ផស្សម្នាក់ បង្ហោះរូបថត អ្នកកែសម្ផស្សជាច្រើនប៉ុស្តិ៍ ឃើញហើយគួរឲ្យញញើត
គ្រូពេទ្យកែសម្ផស្សម្នាក់ បង្ហោះរូបថត អ្នកកែសម្ផស្សជាច្រើនប៉ុស្តិ៍ ឃើញហើយគួរឲ្យញញើត
គ្រូពេទ្យកែសម្ផស្សម្នាក់ បង្ហោះរូបថត អ្នកកែសម្ផស្សជាច្រើនប៉ុស្តិ៍ ឃើញហើយគួរឲ្យញញើត

ប្រភព

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត