នៅខែវិច្ឆិកាជាពេលវេលាសម្រាប់ការ បោះឆ្នោតជ្រើសតាំងប្រធានាធិបតី អាម៉េរិកអាណត្តិថ្មី

វ៉ាស៊ីនតោន៖ យោងតាមទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០៦ថា សម្រាប់រដូវកាលនៃការរៀបចំបោះឆ្នោតជ្រើសតាំងប្រធានាធិបតីអាម៉េរិកអាណត្តិថ្មី នឹងប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកា ឆ្នាំនេះ ។

គេឃើញមានការជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីដំណើរការនៃការបោះឆ្នោត ក្នុងនោះមានដូចជានៅតាមសាលារៀន នៅឯព្រះវិហារ និងតាមកន្លែងធ្វើការនានានៅតាមបណ្តារដ្ឋទាំងអស់ រប់សសហរដ្ឋអាម៉េរិក ។

គួររំលឹកថា បន្ទាប់ពីបានចាប់ផ្តើមយុទ្ធនាការឃោសនារកសំឡេងគាំទ្រ ក្នុងចំណោមបេក្ខភាពប្រធានាធិបតីសម្រាប់អាណត្តិថ្មី គេឃើញមានតែបេក្ខភាពពីររូបប៉ុណ្ណោះដែលមានសក្តានុពល ទៅលើការគាំទ្រពីពលរដ្ឋនៅតាមបណ្តារដ្ឋ បេក្ខភាពទី១គឺ លោកស្រី ហ៊ុលឡារី គ្លីនតុន ដែលគេស្គាល់ច្បាស់ជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាម៉េរិក និងបេក្ខភាពមួយរូបទៀត លោក ដូណាល់ ត្រាំ (Donald Trump) ដោយអ្នកទាំងពីរម្នាក់មកពីគណបក្សសាធារណរដ្ឋ និងមួយទៀតមកពីគណបក្សប្រជាធិបតេយ្យ ។

ឆ្លងតាមរយៈបោះឆ្នោតរកសំឡេងគាំទ្រកាលពីថ្ងៃអង្គារម្សិលមិញនេះ គេឃើញថា មានបេក្ខភាពចំនួន០៤រូបដែលបានទទួលសំឡេងគាំទ្រភាគច្រើន ដែលពួកគេសុទ្ធសឹងជាអភិបាលរដ្ឋ ដែលមានសក្តានុពលខាងផ្នែកនយោបាយ និងអភិបាលកិច្ច ទើបអាចមានសមត្ថភាពចូលរួមក្នុងការឈរឈ្មោះប្រធានាធិបតីសហរដ្ឋអាម៉េរិកបាន ។

តាមការឲ្យពីប្រភពព័ត៌មានបានបញ្ជាក់ថា ចាប់ពីពេលនេះរហូតដល់រដូវឆ្នោតសកលនោះ គណបក្សទាំងពីរ ដែលមានបេក្ខភាពតំណាងក្នុងការដណ្តើមសន្លឹកឆ្នោត និងគ្រប់គ្រងក្នុងអាណត្តិថ្មី នឹងបើកយុទ្ធនាការតាមកាលកំណត់ស្របតាមច្បាប់បោះឆ្នោតនៅសហរដ្ឋអាម៉េរិកកំណត់ ហើយនៅខែវិច្ឆិកា នឹងចាប់ផ្តើមឆ្នោតតែម្តង ៕