គ្រាប់បែកអត្តឃាតវាយ ប្រហារមកលើស្នាក់ការ ប៉ូលិសនៅអាហ្វហ្គានីស្ថាន ស្លាប់២០នាក់

កាប៊ុល ៖ គ្រាប់បែកអត្តឃាតមួួយបានសម្លាប់មនុស្សអស់២០នាក់ នៅអាហ្វហ្គានីស្ថាន ។

ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយនៅថ្ងៃចន្ទម្សិលមិញថា មានករណីវាយប្រហារមួយ ដោយគ្រាប់បែកអត្តឃាត នៅស្នាក់ការកណ្តាលប៉ូលិស ក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន បណ្តាលឲ្យមានអ្នកស្លាប់ចំនួន២០នាក់ និងរបួស២៩នាក់ ។ ក្រសួងមហាផ្ទៃបានបញ្ជាក់យ៉ាងដូច្នេះ ។

យោងតាមសេចក្តីរាយការណ៍មួយចំនួន បានបញ្ជាក់ថា អ្នកស្លាប់ភាគច្រើនជាមន្ត្រីប៉ូលិស តែសេចក្តីរាយការណ៍បឋមថា អ្នកស្លាប់ជាជនស៊ីវិលច្រើនជាង ។

ពួកតាលីបង់ បាននិយាយថា ពួកគេជាអ្នកដាក់គ្រាប់បែបបំផ្ទុះឡើង ។ នេះជាការវាយប្រហារមួយក្នុងចំណោមការវាយប្រហារទាំងឡាយ នៅគ្រប់ទីកន្លែងក្នុងអំឡុងពេលប៉ុន្មានខែមកនេះ ។

ការវាយប្រហារកាលពីថ្ងៃចន្ទគឺពួកភេរវករបានចូលច្រកមុខនៃស្នាក់ការប៉ូលិសមុនគេ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា មានដំណឹងខ្លះចុះផ្សាយថា មានបក្ខពួកមួយចំនួនបង្កប់ខ្លួននៅក្នុងស្នាក់ការប៉ូលិស ដែលជាឳកាសដ៏ ល្អសម្រាប់ឲ្យពួកតាលីបង់ចូលបំផ្ទុះគ្រាប់បែកបានយ៉ាង ងាយស្រួល ៕

គ្រាប់បែកអត្តឃាតវាយ ប្រហារមកលើស្នាក់ការ ប៉ូលិសនៅអាហ្វហ្គានីស្ថាន ស្លាប់២០នាក់