ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​វី​អាយ​ភី ពូ​វ៉េ​ន ភ្នំពេញ បើក​លឿនពេក​ចាប់​ហ្វ្រាំង​មិន​ទាន់​បុក​ពេញទំហឹង​ផ្លោង​បោក​នឹង​ថ្នល់​ស្លាប់​២​នាក់ ដែល​គ្រោះថ្នាក់​នេះ កើតឡើង​នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១ កុម្ភៈ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ក្បែរ​ស្ពាន​លេខ​២ ក្នុងភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ​។

ជន​​រង​គ្រោះ​មានឈ្មោះស្រឿ​ន សា​រ៉ា​ក់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ​​ជា​កម្មករ​សំណង់​នៅ​បុរី​ឌឺ​មេគង្គ ​រ៉ូ​យ៉ា​ល់ មានស្រុក​កំណើត​ឃុំ​ពរ​រៀង ខេត្តព្រៃវែង និង​សព​​ម្នាក់​ទៀត​មានឈ្មោះសាន តុ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​​​​កម្មករ​សំណង់​បុរី​​ខាងលើ ស្នាក់​នៅ​ការដ្ឋាន​ និង​មានស្រុក​​កំណើត​ជាមួយ​គ្នា ទាំង​២​​នាក់​ជិះ​ម៉ូតូ​ម៉ាក​ MSX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CT-3876 ។ រថយន្ត​បង្ក​ម៉ាក​តូ​យ៉ូ​តា ពណ៌​ស ពាក់​ស្លាក​លេខភ្នំពេញ 2AF-9188 បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ទៅ​ជើង ​។

សាក្សី​ដែល​ឃើញ​​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​​បើករថយន្ត​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន​វី​អាយ​ភី ពូ​វ៉េ​ន ភ្នំពេញ មាន​ដឹក​អ្នកដំណើរ​ពេញ​រថយន្ត​មក​ពី​ខេត្តមណ្ឌលគិរី​ចូល​មក​ក្រុងភ្នំពេញទិស​ដៅ​ពី​ជើង​​ទៅ​ត្បូង បើកបរ​​ក្នុង​ល្បឿន​​យ៉ាងដូច​ហោះ ចំណែក​យុវជន​ពី​នាក់​ជិះ​ម៉ូតូ​ម៉ាក​MSX គ្នា​២​នាក់ បើកបរ​ស្រប​ជាមួយ​រថយន្ត តែបើ​កលើ​ផ្លូវ​បញ្ច្រាស​ខាង​ឆ្វេង​ដៃ លុះមក​ដល់​ចំណុច​ខាងលើ ​ម៉ូតូ​បាន​បត់​ស្តាំ​ឆ្លងផ្លូវ​ទៅ​ខាងស្តាំ​ដៃ​វិញ ​ត្រូវ​រថយន្ត​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​ម៉ូតូ​ខ្ទាត​ជាង​២០​ម៉ែត្រ ។

ចំណែក​ជន​រង​គ្រោះ​ផ្លោង​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ម្នាក់​នៅ​កន្លែង​កើតហេតុ​និង​ម្នាក់​រង​របួសធ្ងន់​ត្រូវ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាល​ម៉ែ​ត​ដឹក​យក​ទៅ​សង្គ្រោះ ជា​អកុសល​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​តាម​ផ្លូវ​ទើប​រថយន្ត​សង្គ្រោះ​ដឹក​ត្រឡប់​មក​កន្លែង​កើតហេតុ​វិញ ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​វិញ​បើក​បន្ត​បាន​ប្រមា​ន​ជា​50​ម៉ែត្រ​តៃកុង​រថយន្ត​បាន​ចុះ​ចេញពីរ​រថយន្ត​ហើយ​ឡើង​ជិះ​រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​កាលពី​តូ​រហូត​ទៅ​ដល់​ចំណុច​មុខ​ក្រុមហ៊ុន​ហុងដា​ជិតរ​វ​ង្វ​ង់​មូល​ជ្រោយចង្វារ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​យក​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ​។

ក្រោយ​ពេល​កើតហេតុ​ សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​សាច់​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​ខេត្ត​ព្រៃវែង រីឯ​ម៉ូតូ​ជន​រង​គ្រោះ​និង​រថយន្ត​បង្ក​វិញ​ត្រូវ​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ព្រមទាំង​អ្នក​បើករថយន្ត​បង្ក​ផង​ដែរ ។