ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) Page ផ្លូវការ​របស់​សម្តេច​បង្ហោះ នៅ​ព្រឹក​ថ្ងៃ​ទី​០២ កុម្ភៈ ២០១៦ មាន​ខ្លឹមសារ​ទាំងស្រុង​ដូច​តទៅ​៖ "​កន្លង​មកនេះ​ខ្ញុំ​បាន​ដើរ​ពិនិត្យ​នូវ​ទីតាំង​ដែល​បាន និង​កំពុង​អភិវឌ្ឍន៍ ។ ឃើញ​ការ​លូតលាស់ ខ្ញុំ​ក៏​នៅ​ចង​ចាំ​គ្រា​ដែល​លំបាក​ដែល​យើង​មិន​គួរ​ភ្លេច ។

តើ​យើង​ចេញពី​ទីណា​ទើប​មាន​ថ្ងៃនេះ?​ ខ្ញុំ​សល់​រូបថត​មួយ​ចំនួន​ដែល​ក្មួយ​ៗ ចៅ​ៗ​មួយ​ចំនួន មិន​ដែល​បានឃើញ​នូវ​សកម្មភាព​កសាង​ប្រទេស​ក្នុង​ដំណាក់កាល​មាន​សន្តិភាព​ផង មាន​សង្គ្រាម​ផង​ដែល​ដៃ​ម្ខាង​ត្រូវការ​រ​ពារ​ការ​វិល​ត្រឡប់​របស់​ពួក ប៉ុ​ល ពត​ផង និង​ដៃ​ម្ខាង​ទៀត​កសាង​ប្រទេស​ផង​។

រូបថត​ទាំងនេះ​អាច​ជា​ជំនួយស្មារតី​សំរាប់​ការ​ចង​ចាំ ការ​យល់​ដឹង​ពី​អតីតកាល ដើម្បី​ឆ្លុះ​បញ្ចាំង​បច្ចុប្បន្នកាល ។ ការ​ភ្លេច ឬ ធ្វើ​ភ្លេច​អតីតកាល មិនមែន​ជា​វិធី​នៃ​ជន​ដែល​មានជោគ​ជ័យ​នោះ​ឡើយ ព្រោះ​សូ​ម្បី​តែ​សច្ចធម៌​ប្រវត្តិសាស្ត្រ​ក៏​មិន​ទទួលស្គាល់​ផង​នោះ​៕"