អាជ្ញាធរក្រុងស្វាយរៀង ចុះរៀបចំ សណ្តាប់ធ្នាប់ ផ្សារវាលយន្ត

ស្វាយរៀង ៖ អាជ្ញាធរក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០១៦នេះ បានដឹកនាំកំលាំង ចុះរៀបចំ សណ្តាប់ធ្នាប់ ផ្លូវខាងលិចផ្សារវាលយន្ត ដើម្បីបញ្ជៀសការកកស្ទះ ចរាចរណ៍ដែលកន្លង មកមានភាព រញ៉ែរញ៉ៃយកផ្លូវធ្វើជាលក់ដូរ ។

បើតាមលោកម៉ែន វិបុល អភិបាលរងខេត្ត និងអនុប្រធានគណះពង្រឹងក្រុងស្វាយរៀង បានដឹងនាពេលថ្មី នេះថាផ្សារវាលយន្តស្វាយរៀងនេះ គឺមានអ្នកដេញថ្លៃភាស៊ីមានរយះពេល ទើបតែជាងមួយខែមកនេះ ហើយក៍ពុំធ្លាប់ធ្វើជាអ្នកដេញភាស៊ីនេះដែរ។ ក្នុងនាមអាជ្ញាធរខេត្ត បានដាក់ផែនដល់អ្នកដេញ បានភាស៊ីត្រូវ ធ្វើយ៉ាងណា ប្រមូលសំរាមអោយបានទៀងទាត់ កុំទុកសំរាមចោលពាសវាលពាសកាល ដែលនាំអោយ ខូចសោភណ្ឌទីក្រុង ហើយបើមិនព្រមអនុវត្តទៅតាមសៀវភៅបន្ទុកទេ និងបញ្ឈប់តែម្តងនិងដេញថ្លៃភាស៊ីទ្បើង វិញ។ លោកម៉ែន វិបុល បានបន្តទៀតថាលោកនិងដឹកនាំកំលាំងចុះរៀបចំ សណ្តាប់ធ្នាប់ផ្សារវាលយន្តនេះ មិនអោយមានការរអ៊ួរទាំពីប្រជាពលរដ្នទៀតទ្បើយ ហើយដាក់កំលាំងតាមឃ្លាំមើលជាប្រចាំផងដែរ ។ រីប្រជាពលរដ្ន ដែលធ្លាប់ទៅទិញទនិញនៅផ្សារវាលយន្ត បានធ្វើគាំទ្រនៅចំណាត់ការនេះ ប៉ុន្តែសូមធ្វើ អោយបានដូចភ្លៀងរលឹមកុំបានត្រឹមផាត់ចក ។ ទោះបីជាយ៉ាងក្រោមការដឹកនាំរបស់លោកម៉ែន វិបុល ជាអនុប្រធានគណះពង្រឹងក្រុងស្វាយរៀង តែងតែយលចិត្តទុកនិងសុខទុករបស់ប្រជាជន ព្រមទាំងបានដោះស្រាយកង្វល់ ជាច្រើនតាមការធ្វើវេទិកាសាធារណកន្លងមក ៕

អាជ្ញាធរក្រុងស្វាយរៀង ចុះរៀបចំ សណ្តាប់ធ្នាប់ ផ្សារវាលយន្ត

អាជ្ញាធរក្រុងស្វាយរៀង ចុះរៀបចំ សណ្តាប់ធ្នាប់ ផ្សារវាលយន្ត

អាជ្ញាធរក្រុងស្វាយរៀង ចុះរៀបចំ សណ្តាប់ធ្នាប់ ផ្សារវាលយន្ត