តារាល្បីៗលាតត្រដាង បេះដូងពិត ក្នុងកម្មវិធីជជែក កម្សាន្តរបស់ PNN

ភ្នំពេញ ៖ តារាខ្មែរល្បី ឈ្មោះមួយចំនួន បានលាតត្រដាង រឿងរ៉ាវក្នុងជីវិត ពិតរបស់ពួកគេ នៅក្នុងកម្មវិធី "ការណាត់ជួបដ៏អស្ចារ្យ” របស់ស្ថានីយទូរទស្សន៍ PNN។

កម្មវិធីដែលមានផ្សាយជូនទស្សនា នៅរៀងរាលថ្ងៃអង្គារវេលាម៉ោង ៨និង៣០នាទីយប់ ក្រោយកម្មវិធីព័ត៌មាន ពេលល្ងាច និងមុនការចាក់បញ្ចាំង រឿងភាគនៅម៉ោង៩យប់ របស់ស្ថានីទូរទស្សន៍ PNN នេះ ធ្លាប់មានវត្តមាន តារាល្បីៗចូលរួមដូចជា អ៊ុន សុធា ចាន់ គង់កា និង ព្រីម លីហ្សា ជាដើម។

នៅសប្ដាហ៍នេះពិធីការិនីល្បីឈ្មោះ ថន លក្ខិណា នឹងនិយាយពីជីវិតគ្រួសាររបស់នាង។ ពិធីការិនីល្បី ឈ្មោះរូបនេះបានសម្រក់ទឹក នៅពេលនាងរំឭកដល់កុមារភាព និងបញ្ហាគ្រួសាររបស់នាង។ “ប៉ា និង ម៉ាក់ បែងចែកផ្លូវគ្នា វាដូចជាសុបិនអាក្រក់អ៊ីចឹង។” ថន លក្ខិណា រៀបរាប់ទាំងសម្រក់ទឹកភ្នែក។

ចំណែក នេន ទំ ក៏ធ្លាប់ចូលរួមនៅក្នុងកម្មវិធីនេះ និងបានលើកឡើងពីគំលាតនៃសិល្បៈបុរាណ និងសម័យ។

នៅក្នុងកម្មវិធី “ការណាត់ជួបដ៏អស្ចារ្យ” វគ្គក្រោយនឹងមានការចូលរួមពីអ្នកនាង ខាត់ សុឃីម និងស្វាមី។

កម្មវិធីផ្សាយថ្មីរបស់ PNN បានដាក់បញ្ចូលកម្មវិធីជាច្រើនរបស់បញ្ចូលទាំងកម្មវិធី “ស៊ីអារម្មណ៍” ដែលកំពុងទទួលបានការគាំទ្រច្រើន និងមានពិធីករល្បីឈ្មោះដំណើរការកម្មវិធីគឺលោក ប៉ែន ចំរ៉ុង។

បន្ទាប់ពីមានការកែប្រែដែលស្នើដោយរដ្ឋមន្ត្រីក្រសួងព័ត៌មានស្ថានីយទូរទស្សន៍ PNN មានផ្សាយជូនទស្សនា រឿងភាគថៃនៅត្រឹមម៉ោង៦ល្ងាច និងពីម៉ោង៩យប់ទៅ។

ចំណែកពីម៉ោង៧ដល់ម៉ោង៩យប់ PNN ផ្សាយជូនទស្សនានូវព័ត៌មាន និងកម្មវិធីដ៏ច្រើនសម្បូរបែប៕