Real ឲ្យ Valencia ខ្ចី​ជើង Cheryshev ​រហូត​ចប់​រដូវកាល

Real ឲ្យ Valencia ខ្ចី​ជើង Cheryshev ​រហូត​ចប់​រដូវកាល

ខ្សែ​បម្រើ​ស្លាប Denis Cheryshev ​បាន​ផ្ទេរ​ពី Real Madrid ទៅ​ក្លឹប Valencia ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើងរហូត​ដល់​បញ្ចប់​រដូវកាល។

 

Real ឲ្យ Valencia ខ្ចី​ជើង Cheryshev ​រហូត​ចប់​រដូវកាលReal ឲ្យ Valencia ខ្ចី​ជើង Cheryshev ​រហូត​ចប់​រដូវកាល

 

មុន​ការ​ផ្ទេរ​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​បាន​ផ្សាយ​ថា​កីឡា​វ័យ​២៥ឆ្នាំ​អាច​នឹង​ផ្ទេរ​ទៅ Sevilla, Liverpool ឬ Watford ប៉ុន្តែ​នៅ​នាទី​ចុង​ក្រោយ​នៃ​ការ​បិទ​ទ្វារ​ទីផ្សា​ដោះដូរ​កីឡាករ Cheryshev បាន​ទៅ​​ទឹកដី Mestalla។

 

Cheryshev បាន​ចាប់​ផ្តើម​រដូវកាល​យ៉ាង​រកាំរកូស ដោយ​សារ​រូប​គេ​ជាប់​ពិន័យកាល​ពី​រដូវកាល​មុន តែ​​ត្រូវ​បាន​អតីត​អ្នក​ចាត់ការ Real Madrid លោក Rafa Benítez​ ដាក់​ឲ្យ​ចូល​លេង Copa del Rey ទល់​នឹង Cadiz ហើយ​ជា​លទ្ធផលសហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​បាន​សម្រេច​ទម្លាក់ Real ចេញ​ពី​កម្មវិធី។

 

យ៉ាង​ណា​ក៏ដោយ​ ពេលនេះ​បម្រាម​ត្រូវ​បាន​ចប់​សព្វគ្រប់​ធ្វើ​ឲ្យ​លោក Gary Neville គ្រូ​បង្វឹក Valencia មាន​សិទ្ធិ​ក្នុង​ការ​ប្រើ​កីឡាករ Cheryshev ក្នុង​ការ​ប្រកួត Copa del Rey វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រជើងទី១ ទល់​នឹង Barcelona នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភះ៕

 

ចុចអាន៖ Real Madrid ​ធ្លាក់​ចេញ​ពី Copa del Rey ​ព្រោះ​រឿង Denis Cheryshev

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Sport-English