សុខ ទូច រកឃើញ​វៀតណាម​បាន​បោះបង្គោល​ព្រំដែន​ចូល​ដី​ខ្មែរ​ពី ៥ ទៅ ៥០ ម៉ែត្រ​

Doliprane TVC

​ក្រោយពី​បាន​ចុះទៅ​វាស់វែង ស្រាវជ្រាវ និង ប្រមូល​ទិន្នន័យ​បង្គោល​ព្រំដែន នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា វៀតណាម ដ៏​ចម្រូងចម្រាស​រួចមក ក្រុម​អ្នកស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​រកឃើញថា វៀតណាម​បាន​បោះបង្គោល​ព្រំដែន​ចូលមកក្នុង​ទឹកដី​កម្ពុជា​ចន្លោះ​ពី ៥ ទៅ ៥០ ម៉ែត្រ នៅ​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ក្នុង​ឆ្នាំ ១៩៨៥-១៩៨៧ ។​

សុខ ទូច រកឃើញ​វៀតណាម​បាន​បោះបង្គោល​ព្រំដែន​ចូល​ដី​ខ្មែរ​ពី ៥ ទៅ ៥០ ម៉ែត្រ​

លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន ដែល​បាន​ចុះ​ដោយផ្ទាល់​ធ្វើ​កិច្ចការ​នេះ បាន​ឲ្យ​អ្នក​សា​ពត៌មាន​ដឹងថា ក្រោយពី​បាន​ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ជិត ១ ឆ្នាំ​ក្រុម​របស់លោក បាន​រកឃើញ​បង្គោល​បី​ប្រភេទ​ក្នុងនោះ​ប្រភេទ​ទី ១ ជា​បង្គោល​សម័យ​បារាំង​ទី ២ សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ឆ្នាំ ១៩៨៥-១៩៨៧ និង​ទី ៣ ជា​ប្រភេទ​បង្គោល​ដែល​បាន​បោះ​នាពេល​បច្ចុប្បន្ន ។ បង្គោល​ទាំងបី​ប្រភេទ​នោះ​ភាគច្រើន​នៅ​សម័យ​សាធារណរដ្ឋ​គឺ​វៀតណាម​បោះបង្គោល​ចូលក្នុង​ទឹកដី​កម្ពុជា​ច្រើនជាងគេ ចំណែក​បង្គោល​សម័យ​បារាំង វៀតណាម​បាន​បោះបង្គោល​ចូល​ដី​ខ្មែរ​ខ្លះៗ ។​

សុខ ទូច រកឃើញ​វៀតណាម​បាន​បោះបង្គោល​ព្រំដែន​ចូល​ដី​ខ្មែរ​ពី ៥ ទៅ ៥០ ម៉ែត្រ​

សុខ ទូច រកឃើញ​វៀតណាម​បាន​បោះបង្គោល​ព្រំដែន​ចូល​ដី​ខ្មែរ​ពី ៥ ទៅ ៥០ ម៉ែត្រ​

​នៅ ឆ្នាំ ១៩៨៥-១៩៨៧ អត់​សុក្រឹត​ទេ ភាគច្រើន​បង្គោល​ចូល​ដី​ខ្មែរ​ខ្លះ ៥ ម៉ែត្រ​ខ្លះ ១០ ម៉ែត្រ ខ្លះទៅ ច្រើន​ដល់ ២០ ទៅ ៥០ ម៉ែត្រ អ៊ីចឹង​ទេ កាលពី​សម័យ​ហ្នឹង​យើង​មិន​ចោទថា ម៉េច​ទេ ព្រោះ​យើង​សិក្សា​ទៅ​សម័យ​ហ្នឹង​អត់​ទាន់​មាន​របស់ទំនើប​អត់​មាន GPS អត់​មាន​ថត​ពីលើ​អាកាស​គ្រប់គ្រាន់​។ ប៉ុន្តែ​សម្រាប់​ការបោះបង្គោល​ព្រំដែន​បច្ចុប្បន្ន ពុំមាន​បង្គោល​ព្រំដែន​បោះ​ចូលក្នុង​ទឹកដី​ខ្មែរ​ទៀត​ទេ​គឺ​មានតែ​ខ្មែរ​បោះបង្គោល​ខិតជិត​ចូលទៅ​ដី​វៀតណាម​គ្រាន់តែ​លោក​ពុំទាន់​ដឹងថា កម្ពុជា​ជា​អ្នក​ចំណេញ ឬ​វៀតណាម​ជា​អ្នក​ចំណេញ​នោះទេ​។​

សុខ ទូច រកឃើញ​វៀតណាម​បាន​បោះបង្គោល​ព្រំដែន​ចូល​ដី​ខ្មែរ​ពី ៥ ទៅ ៥០ ម៉ែត្រ​

សុខ ទូច រកឃើញ​វៀតណាម​បាន​បោះបង្គោល​ព្រំដែន​ចូល​ដី​ខ្មែរ​ពី ៥ ទៅ ៥០ ម៉ែត្រ​

ជិត​មួយឆ្នាំ​មកនេះ​លោក សុខ ទូច បាន​ចុះ​ស្រាវជ្រាវ​ចំនួន ៤ ខេត្ត មាន​រយៈ​ចម្ងាយ ៥០០ គីឡូម៉ែត្រ ហើយ​បាន​រកឃើញ​ជាង ១ ពាន់​បង្គោល ។ នៅ​ចុងឆ្នាំ ២០១៦ នឹង​បញ្ចប់​ការប្រមូល​ទិន្នន័យ​តាម​បង្គោលព្រំ​ដែនកម្ពុជា វៀតណាម​ហើយ​ឆ្នាំ ២០១៧ នឹងធ្វើ​ការផ្ទៀងផ្ទាត់​ផែនទី​ជាមួយ​ផែនដី ៕​សុថា​ត់​

សុខ ទូច រកឃើញ​វៀតណាម​បាន​បោះបង្គោល​ព្រំដែន​ចូល​ដី​ខ្មែរ​ពី ៥ ទៅ ៥០ ម៉ែត្រ​

សុខ ទូច រកឃើញ​វៀតណាម​បាន​បោះបង្គោល​ព្រំដែន​ចូល​ដី​ខ្មែរ​ពី ៥ ទៅ ៥០ ម៉ែត្រ​