ចេក ឧសថព្យាបាលជំងឺ រលាកទងសួត

សុខភាព៖ ចេក គឺជាផ្លែឈើធម្មជាតិ មួយប្រភេទដែលល្អ សម្រាប់សុខភាព ហើយមានឥទ្ធិពល ក្នុងការព្យាបាលបញ្ហា ក្រពះទៀតផង។ លើសពីនេះវាក៏ជា ឧសថព្យាបាលជំងឺរលាកទងសួត យ៉ាងមានប្រសិទ្ធភាព។

យោងតាម healthyfoodteam បានបង្ហាញពីវិធីសាស្ត្រធ្វើឧសថ ព្យាបាលជំងឺរលាកទងសួត មានសមាសភាពដូចជា ស្ករ ឬទឹកឃ្មុំ ២ស្លាបព្រាបាយ ដោយដំបូងទឹកដាំពុះ ៤០០មីលីលីត្រ និង ចេក២ផ្លែ ដោយយកចេកបក សំបកចេញឲ្យស្អាត រួចកិនឲ្យម៉ត់ បន្ថែមទឹកស្ករ ហើយកូរឲ្យចូលគ្នាសព្វល្អ។ យកល្បាយនេះទៅដាក់ក្នុងទឹកដាំពុះ រួចគ្រប់ទុក និងរងចាំ ៣០នាទី។ ប្រសិនបើអ្នកចូលចិត្ត ទឹកឃ្មុំដោយមិនចង់ប្រើស្ករ អ្នកអាចបន្ថែមវាក្រោយ គេបន្ទាប់ពីល្បាយនេះត្រជាក់ តែអ្នកមិនត្រូវយកល្បាយនេះ ទៅច្រោះជាមួយនឹង ឧបករណ៍ប្លាស្ទិចឡើយ៕

ចេក ឧសថព្យាបាលជំងឺ រលាកទងសួត