លោក Tin Mark អ្នកនិពន្ធ​បទ «​ស៊ូ​ឃ្លាត​» ផ្ទុះ​កំហឹង​ជាមួយ​មហាជន​

Doliprane TVC

​លោក Tin Mark អ្នកនិពន្ធ​ជំនាន់​ថ្មី​ដែល​ចាប់​ល្បីឈ្មោះ​ក្រោយពី​បញ្ចេញ​បទ Original Song «​ស៊ូ​ឃ្លាត​»​បកស្រាយ​ដោយ​លោក វង្ស តារា​រតនា មក ពេលនេះ​លោក​ហាក់ដូចជា​ក្តៅស្លឹកត្រចៀក​នឹង​ពាក្យសម្តី​ប្រិយមិត្ត​ខ្លះ ដែល​តែងតែ​គិតថា​លោក​និពន្ធ​បទ​ចម្រៀង​ចម្លង​ពី​បរទេស ។​

លោក Tin Mark អ្នកនិពន្ធ​បទ «​ស៊ូ​ឃ្លាត​» ផ្ទុះ​កំហឹង​ជាមួយ​មហាជន​

​ដើម្បី​ឱ្យអស់​ចម្ងល់ និង បញ្ជាក់ថា​លោក​មាន​គោលជំហ​មិន​និពន្ធ​បទ​ចម្លង​ពី​បរទេស​នោះ​ថ្មីៗ​នេះ លោក Tin Mark បាន​រំលេច​នូវ​ឃ្លាប្រយោគ​បញ្ជាក់​ពី​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ដោយ​ហួសចិត្ត​ថា​«​សុំ​សួរ​មួយ​មិត្ត​ទាំងអស់គ្នា ខុសត្រូវ​កុំ​ប្រកាន់​ណា ហេតុអ្វី ក៏​មិត្ត​មួយចំនួន​តែងតែ​សួរ​ខ្ញុំ​ថា​«​តើ​បទ​បង​ចម្លង​ពី​គេ​ឬ​?» ខ្ញុំ​ឆ្ងល់​ដែរ​ម៉េច​បាន​សួរ​ចឹ​ង បើសិនជា​ខ្ញុំ​ចម្លង​ពី​គេ​មែន​មិនដឹង​ជា Page Troll គេ Troll ខ្ញុំ​យ៉ាងម៉េច​ទេ ។ ខ្ញុំ​គ្រាន់តែ​ចង់បាន​ការគាំទ្រ​ដ៏​ស្មោះ​ដោយ​កុំ​ពឹង​ផ្អែកលើ​ការគាំទ្រ​ដោយ​សង្ស័យ បើសិន​ខ្ញុំ​ចម្លង​គេ ធានាថា​មិន​លើសពី​មួយ​ម៉ោង​ទេ​នឹងមាន​គេ​សើរើ​បទ​បរទេស​នោះមក​Troll ហើយ​» ។​

លោក Tin Mark អ្នកនិពន្ធ​បទ «​ស៊ូ​ឃ្លាត​» ផ្ទុះ​កំហឹង​ជាមួយ​មហាជន​

​ការបកស្រាយ​ចំពោះ​ការនិពន្ធ​បទ Original Song របស់លោក អឹម រតនៈ ហៅ Tin Mark នេះ ក៏​ធ្លាប់​ត្រូវបាន​ធ្វើឡើង​កាលពីពេល​ថ្មីៗ​នេះ​ផងដែរ ដោយ​កាលនោះ លោក​ត្រូវបាន​មហាជន​យល់ច្រឡំ​ថា លោក​បាន​ចម្លង​បទ​ចម្រៀង​ដ៏​ល្បី «​ស៊ូ​ឃ្លាត​» ពី​ប្រទេស​ចិន តែ​ការពិត​នោះ គឺ​បងប្អូន​ខ្មែរ​នៅ​ប្រទេស​ចិន​ទេ ដែល​យក​បទ​នោះ​ទៅ​ច្រៀង​តាម ដោយ​ប្រែ​ទៅជា​ភាសា​ចិន ដើម្បី​ឲ្យ​អ្នក​ដែល​ចង់ដឹង​អត្ថន័យ​នៃ​បទ​ដ៏​ល្បី​នេះ​បាន​យល់​ពី​ខ្លឹមសារ​នៃ​បទ​ចម្រៀង​នេះ ហើយ​ការ​ទទួលស្គាល់ថា​លោក​ជា​អ្នកនិពន្ធ​ក៏​ចាប់ផ្ដើម​កើនឡើង ។​

លោក Tin Mark អ្នកនិពន្ធ​បទ «​ស៊ូ​ឃ្លាត​» ផ្ទុះ​កំហឹង​ជាមួយ​មហាជន​

​ជាក់ស្ដែង​នាពេល​ថ្មីៗ​កន្លងទៅនេះ អ្នកនិពន្ធ​ផ្ទាល់ និង ជា​ម្ចាស់​បទ «​ទីបំផុត​» លោក ហេង ពិ​ទូ បានធ្វើការ​បង្ហោះ​នូវ​សារ​គាំទ្រ​មួយ​ចំពោះ​អ្នកនិពន្ធ​បទ Original Song ដែល​កំពុងតែ​និពន្ធ និង និពន្ធ​បាន​ហើយ​នោះ ឲ្យ​បន្ត​នូវ​សកម្មភាព​របស់ខ្លួន ពិសេស​ហ៊ាន​ច្រៀង​នូវ​បទ​ចម្រៀង​ដែល​ខ្លួន​បាន​និពន្ធ​ថែមទៀត ដោយ​ក្នុងនោះ លោក ហេង ពិ​ទូ បានកំណត់​ចំៗ​ចំពោះ​លោក អឹម រតនៈ ដោយ​ចាត់ទុក​លោក​ជា​គំរូ​សម្រាប់​អ្នកនិពន្ធ​បទ​ចម្រៀង​គ្រប់គ្នា​ថែមទៀត​ផង ។​

លោក Tin Mark អ្នកនិពន្ធ​បទ «​ស៊ូ​ឃ្លាត​» ផ្ទុះ​កំហឹង​ជាមួយ​មហាជន​

​សូមបញ្ជាក់ថា បើទោះជា​នៅមាន​ការយល់ច្រឡំ​ចំពោះ​លោក អឹម រតនៈ នៅតែមាន​យ៉ាងណាក្ដី តែ​ចំនួន​នៃ​ការគាំទ្រ និង ធាតុពិត​ទាំងឡាយ បានបង្ហាញ​ឡើង​យ៉ាង​ជាក់ច្បាស់​ជា​បន្តបន្ទាប់ ហើយ​នាពេលនេះ​ទៀតសោត អ្នកនិពន្ធ​វ័យក្មេង និង ប៉ិនប្រសប់​ម្នាក់នេះ បាន​និពន្ធ​បទ Original Song សម្រាប់​ច្រៀង​ខ្លួនឯង​ថែមទៀត នោះ​គឺ​បទ «​យំ​ឲ្យ​អស់​រួច​ចាកចេញ​» ដោយ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ថែម​ទៀតផង ៕ សាកល​

លោក Tin Mark អ្នកនិពន្ធ​បទ «​ស៊ូ​ឃ្លាត​» ផ្ទុះ​កំហឹង​ជាមួយ​មហាជន​

លោក Tin Mark អ្នកនិពន្ធ​បទ «​ស៊ូ​ឃ្លាត​» ផ្ទុះ​កំហឹង​ជាមួយ​មហាជន​