ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ជនជាតិ​វៀតណាម​ប្រុស​-​ស្រី​ចំនួន​៨​នាក់ ត្រូវ​បាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដឹក​នាំ​ដោយ​លោក​វរសេនីយទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ធ្វើការ​រៀបចំ​បញ្ជូន​ទៅ​ស្រុក​កំណើត​​វិញ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០២ កុម្ភៈ ២០១៦ តាម​ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណ ។

ជនជាតិ​វៀតណាម​ទាំង​៨​នាក់ ត្រូវ​កម្លាំង​បង្ក្រាប​បាន​នៅ​ក្នុង​ទឹកដី​ខណ្ឌមានជ័យ​នា​ពេល​កន្លង​មក ក្នុង​នោះ​មាន​ស្រី​២​នាក់ បន្ទាប់​ពី​រក​ឃើញ​ថា ពួក​គេ​មក​ស្នាក់​នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់ ។