កុំកុំ​ ​រវល់​យ៉ាងណា​ក៏​ឆ្លៀត​ធ្វើ​ប្ដី​ល្អ​នាំ​ប្រពន្ធ​ដើរ​លេង​ដែរ

កុំកុំ​ ​រវល់​យ៉ាងណា​ក៏​ឆ្លៀត​ធ្វើ​ប្ដី​ល្អ​នាំ​ប្រពន្ធ​ដើរ​លេង​ដែរ

មួយ​រយៈ​ចុងក្រោយ​នេះ​តារា​ក្បាច់គុនហុងកុង​ Donnie Yen (កុំកុំ​) កំពុង​រវល់​ខ្លាំង​ក្នុង​ការ​ផ្សព្វផ្សាយ​ភាពយន្ត​ថ្មី “Ip Man 3” នៅ​ប្រទេស​ជា​ច្រើន ហើយ​ភរិយា​​របស់​លោក​ Cecilia តែង​ដើរ​តាម​ជា​និច្ច។

 

កុំកុំ​ ​រវល់​យ៉ាងណា​ក៏​ឆ្លៀត​ធ្វើ​ប្ដី​ល្អ​នាំ​ប្រពន្ធ​ដើរ​លេង​ដែរ

 

ត្បិត​តែ​រវល់​ជាមួយ​កាលវិភាគ​​​កាងារ​ច្រើន​មែន​ ប៉ុន្តែ​តារា​វ័យ​​៥២​ឆ្នាំ​ នៅ​តែ​ឆ្លៀត​​ឱកាស​​រក​ពេល​វេលា​កំដរ​ប្រពន្ធ​ដើរ​លេង​ មិន​​ទុក​នាង​ចោលនោះ​ទេ។ បើ​តាម​ asian-enews-portal អ្នក​ទាំង​ពីរ​បាន​ទុក​កូន​ៗ​មួយ​ឡែក​ និង​នាំ​គ្នា​ដើរ​ស្រូប​ខ្យល់​អាកាស​តាម​ដង​ផ្លូវ​ជាមួយ​គ្នា។

 

បន្ទាប់​ពី​ដើរ​កម្សាន្ត​រួច Donnie បាន​បង្ហោះ​រូប​ដើរ​ជាមួយ​ប្រពន្ធ​មួយ​សន្លឹក​លើ​បណ្ដាញ Weibo និង​សរសេរ​ភ្ជាប់​ថា​៖”វា​ពិត​ជា​កម្រ​បាន​ដើរ​លំហែ​​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ដ៏​ស្រស់​ស្អាត”។ កុំកុំ ​ពិត​ជា​ស្រលាញ់​ប្រពន្ធ​ខ្លាំង​ណាស់ ដោយ​នា​ពេល​កន្លង​ទៅ​គេ​ធ្លាប់​បាន​បដិសេធ​គ្រប់​ផលិតកម្ម​ទាំងអស់​​ដែល​សំណូម​ពរ​​ឲ្យ​ថត​រឿង​​មាន​ឈុត​ស្រើបស្រាល ព្រោះ​ខ្លាច​ប្រពន្ធ​ខឹង៕

 

កុំកុំ​ ​រវល់​យ៉ាងណា​ក៏​ឆ្លៀត​ធ្វើ​ប្ដី​ល្អ​នាំ​ប្រពន្ធ​ដើរ​លេង​ដែរ

 

ចុចអាន៖កុំកុំ​ម៉ាស្សា​ឲ្យ​ប្រពន្ធ​​យ៉ាង​រីករាយ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ asian-enews-portal