ឆុំ វត្តី ​ធ្លាក់លើ​ខ្នង​សេះ​ទ្រោម​ខ្លួន


ឆុំ វត្តី ​ធ្លាក់លើ​ខ្នង​សេះ​ទ្រោម​ខ្លួន

តារា​សម្ដែង​កញ្ញា ឆុំ វត្តី បាន​ប្រាប់ Sabay ថា នាង​​ធ្លាប់​ធ្លាក់​ពី​លើ​ខ្នង​សេះ ហើយ​ឈឺ​ខ្លួន​​ស្ទើរ​​ពេញ​ ១ សប្ដាហ៍​ ដោយសារតែ​ការ​ហាត់​សម ដើម្បី​សម្ដែង​ជា​តួឯក​ស្រី​នៅ​ក្នុង​រឿង “ហ្លួង​ព្រះ​ស្ដេចកន”  ។

 

 

ឆុំ វត្តី ​ធ្លាក់លើ​ខ្នង​សេះ​ទ្រោម​ខ្លួន

 

 

មុន​ឈាន​មក​ក្ដាប់​តំណែង​តួឯក​ក្នុង​​ខ្សែ​ភាពយន្ត​ប្រវត្តិសាស្ត្រ​រឿង “ហ្លួង​ព្រះ​ស្ដេចកន ” ដែល​ល្បី​ថា ចំណាយ​លើ​​​ការ​ផលិត​ខ្ទង់​លាន​ដុល្លារ ដែល​​វិនិយោគ​ថវិកា​ដោយ​ស្ថាបនិក​​​ទូរទស្សន៍ PNN កញ្ញា ឆុំ វត្តី ត្រូវ​ហាត់​សម​​​​ជិះ​សេះ កាប់​ដាវ វ៉ៃ​ទាត់​ធាក់​ ជាង១ខែ  ត្បិត​អី​តួ​​ដែល​​នាង​សម្ដែង​នោះ​ជា​ស្ត្រី​ចេះ​ចម្បាំង​ម្នាក់​ និង​​ជា​អគ្គមហេសី ស្ដេច ។

 

 

វត្តី បាន​រៀប​រាប់​ឲ្យ​ដឹង​ថា ដោយសារតែ​ខ្លួន​មិន​ធ្លាប់​ជិះ​សេះ ដំបូង​​ឡើយ ​គឺ​ខ្លាច​ខ្លាំង​ស្ទើរ​តែ​មិន​ហ៊ាន​​ឡើង​លើ​ខ្នង​សេះ ហើយ​​មាន​ពេល​​ធ្លាក់​ថែម​ទៀត​ផង។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ចំពោះ​មុខ​វិជ្ជា​កាប់​ដាវ​​វិញ នាង​ត្រូវ​គេ​កាប់​​ត្រូវ​ដៃ​ច្រើន​លើក ហើយ​មាន​ការ​ឈឺ​ចាប់​ជា​ខ្លាំង។ ” ធ្លាក់​ពី​លើ​ខ្នង​សេះ​ក៏​មាន គេ​កាប់​ត្រូវ​ដៃ​ក៏​មាន ដំបូង​ឈឺ​ខ្លួន​១អាទិត្យ​បាន​​បាត់ តែ​ក្រោយ​ពី​ការ​ហាត់​បាន​ច្រើន​ថ្ងៃ​លែង​អី​វិញ ​ព្រោះ​​អី​យើង​ស៊ាំ​ហើយ”។ ឆុំ វត្តី លើក​ឡើង។

 

 

ឆុំ វត្តី ​ធ្លាក់លើ​ខ្នង​សេះ​ទ្រោម​ខ្លួន

 

 

បច្ចុប្បន្ន​​ខ្សែ​ភាពយន្ត​ប្រវត្តិសាស្ត្រ រឿង”ហ្លួង​ព្រះ​ស្ដេចកន ” កំពុង​​តែ​ថត នៅ​ឯ​ភ្នំ​តាម៉ៅ រឿង​មួយ​​នេះ គ្រោង​​​​ថត​នៅ ខេត្ត កំពង់​ចាម និង​ខេត្ត ពោធិ៍សាត់ និង សៀមរាប​ ទៀត ហើយ​ប្លង់​​របស់ វត្តី ដែល​ត្រូវ​ថត មាន​រយៈ​ពេល​​ចាប់​ពី៣ខែ​ឡើង។ តាម​ការ​ឲ្យ​ដឹង​ពី ​កញ្ញា ឆុំ វត្តី ថា តួឯក​នៅ​ក្នុង​រឿង​ប្រវត្តិសាស្ត្រ​មួយ​នេះ​​មាន​រហូត​ដល់​ទៅ២គូ ក្នុង​នោះ មាន​នាង​ជា​មួយ​កីឡាករ​កាយ​វប្បកម្ម រស់ សុភ័ណ្ឌ និង​ មួយ​គូ​ទៀត គឺ​លោក ទេព រិនដារ៉ូ និង តារា​ស្រី​ម្នាក់​ទៀត​ដែល​នាង​មិន​ចាំ​ឈ្មោះ។

 

 

ទោះបី​ជា​មាន​ការ​លំបាក​បន្តិច​​ក្ដី​ដោយសារតែ​ខ្លួន​មិន​មែន​ជា​អ្នក​​មាន​ជំនាញ​ខាង​ក្បាច់​គុណ វត្តី បាន​​ប្ដេជ្ញា​ថា ត្រូវ​តែ​ខំប្រឹង មិន​ឲ្យ​អ្នក​ដឹក​នាំ​ការ​សម្ដែង​ក៏​ដួច​ជា​ក្រុមហ៊ុន​ចំណាយ​ដើម​ទុន​ក្នុង​ការ​ផលិត​ខ្សែភាពយន្ត​មួយ​នេះ​​ខក​ចិត្ត​ឡើយ។ ជា​មួយ​គ្នា​​នោះ​ផង​ដែរ តារា​ស្រី​វ័យ​ ២៥ ឆ្នាំ​ម្នាក់​ នេះ​ រំពឹង​ថា​​​​រឿង”ហ្លួង​ព្រះ​ស្ដេចកន ”   ច្បាស់​ជា​ទទួល​បាន​ជោគជ័យ​ខ្លាំង​ជាក់​ជា​មិន​ខាន ត្បិត​អី​​ផលិតករ​ដែល​ផលិត​រឿង​មួយ​នេះ សុទ្ធតែ​ជា​អ្នក​មាន​ជំនាញ និង​មាន​ការ​ចំណាយ​ក៏​ច្រើន ដូច​​​នេះ​គុណ​ភាព​ក៏​ទៅ​​តាម​នោះ​ដែរ៕

 

 

ឆុំ វត្តី ​ធ្លាក់លើ​ខ្នង​សេះ​ទ្រោម​ខ្លួន

 

 

ឆុំ វត្តី ​ធ្លាក់លើ​ខ្នង​សេះ​ទ្រោម​ខ្លួន

 

 

ឆុំ វត្តី ​ធ្លាក់លើ​ខ្នង​សេះ​ទ្រោម​ខ្លួន

 

 

ឆុំ វត្តី ​ធ្លាក់លើ​ខ្នង​សេះ​ទ្រោម​ខ្លួន

 

 

អត្ថបទ៖ ខុត សីហា

រូបថត៖ ផ្ដល់ឲ្យ