​យោធា​អាមេរិក​ប្រើ​ម៉ាស៊ីនព្រីន​ ​3D​ ​បោះពុម្ព​អាហារ​សម្រាប់​ទាហាន​ពួក​គេ​


​យោធា​អាមេរិក​ប្រើ​ម៉ាស៊ីនព្រីន​ ​3D​ ​បោះពុម្ព​អាហារ​សម្រាប់​ទាហាន​ពួក​គេ​

ដើម្បី​ផ្ដល់​សារ​ធាតុ​ចិញ្ចឹម​ត្រឹម​ត្រូវ​ដល់​រាងកាយ​របស់​កងទ័ព​ យោធា​អាមេរិក​សម្រេច​ប្រើ​ម៉ាស៊ីនព្រីន 3D ដើម្បី​បោះពុម្ព​អាហារ​ដែល​មាន​សារ​ធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​ដល់​ទាហាន​របស់​ពួក​គេ​ចាប់​ពី​ពេល​នេះ​ទៅ​។​

 

​យោធា​អាមេរិក​ប្រើ​ម៉ាស៊ីនព្រីន​ ​3D​ ​បោះពុម្ព​អាហារ​សម្រាប់​ទាហាន​ពួក​គេ​

 

លោក Lauren Oleksyk មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ស្រាវជ្រាវ​ម្ហូប​អាហារ​របស់​យោធា​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ថា​កង​ទ័ព​ម្នាក់ៗ​ត្រូវ​ការ​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​គ្នា​ដូច​នេះ​ហើយ​ការ​ធ្វើ​ម្ហូប​ដោយ​មនុស្ស​ពិត​ជា​មិន​អាច​ធ្វើ​ទៅ​បាន​ល្អ​នោះ​ទេ។ ​ដូច​នេះ​មាន​តែ​ជម្រើស​ប្រើ​ម៉ាស៊ីន​ 3D ព្រីន​ប៉ុណ្ណោះ​ទើប​អាច​បង្កើត​ម្ហូប​ដែល​មាន​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​បាន​តាម​តម្រូវ​ការ​។​ ក្នុង​នោះ​គេ​បាន​ឲ្យ​ដឹង​ថា​ពួក​គេ​​អាច​ព្រីន​ចេញ​នូវ​ជា​ច្រើន​ប្រភេទ​ ហើយ​អាហារ​ទាំង​នោះ​អាច​ឲ្យ​ទាហាន​របស់​ពួក​គេ​ដាក់​តាម​ខ្លួន​បាន​យ៉ាង​ងាយ​ផង​ដែរ​។

 

​​ឆ្នាំ​២០២៥ ​ទាហាន​របស់​សហរដ្ឋអាមេរិក​ត្រូវ​ប្រើប្រាស់​​ឯកសណ្ឋាន​ពាស​ដែក​ដែល​ស្រដៀង​មនុស្ស​យន្ត​ Iron Man។ ជា​មួយ​នឹង​ឯកសណ្ឋាន​ជំនាន់​ថ្មី​ដែល​មាន​ទម្ងន់​ធ្ងន់​នោះ​ គឺ​វា​ទាមទារ​ឲ្យ​កង​ទ័ព​ម្នាក់ៗ​មាន​រាង​កាយ​មាំ​មួន​បំផុត​ ដូច​នេះ​ការ​បរិភោគ​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​គឺ​ជា​កត្តា​ចម្បង​បំផុត​៕

 

​យោធា​អាមេរិក​ប្រើ​ម៉ាស៊ីនព្រីន​ ​3D​ ​បោះពុម្ព​អាហារ​សម្រាប់​ទាហាន​ពួក​គេ​

 

ចុចអាន៖ យោធា​ថៃ​ ​បញ្ជា​ទិញ​ប្រព័ន្ធ​ការពារ​អាកាស​ទំនើប​បំផុត​ និង​រថក្រោះ​រាប់​រយ​គ្រឿង​

 

ប្រែសម្រួល៖ រដ្ឋ
ប្រភព៖ techinsider