យុវជន​ម្នាក់​ចូល​លួច​មាន់ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់ នៅក្នុង​ទ្រុងមាន់

កំពត: ចូល​លួច​មាន់ ត្រូវបាន​ខ្សែភ្លើង​ឆក់​ស្លាប់​នៅក្នុង​ទ្រុងមាន់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលនៅ
ម៉ោង​៦​ព្រឹក​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ក្នុងភូមិ​អូរ ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គី​រី
ខេត្តកំពត​។​

​ជនសង្ស័យ​ជា​ចោរ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ បាន​លួច​ចូលក្នុង​ម្ចាស់ផ្ទះឈ្មោះ ស៊ិន ភិរម្យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ក្នុង​បំណង​លួច​មាន់ ។ តែ​ជា​អកសុល​ក្នុង​ទ្រង់មាន់​នោះ ម្ចាស់ផ្ទះ​រាយ​អន្ទាក់​ខ្សែភ្លើង បណ្តាល​ឲ្យ​ឆក់ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​តែម្តង​។​

 តាម​សាកសួរ​ជាបឋម​ទៅលើ​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹងថា រូបគាត់​បានដាក់​ខ្សែភ្លើង​ក្នុងទ្រង់មាន់ សម្រាប់បំភ្លឺ​មាន់នៅ​ពេលយប់ គឺ​គ្មាន​បំណង​អ្វី​ផ្សេង​ឡើយ​។ ប៉ុន្តែទោះបីយ៉ាងណា ពេលនេះ កម្លាំង

​នគរបាល​ជំនាញ នៃ​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​ខេត្ត កំពុងតែធ្វើការ​ពិនិត្យ លើ​​ខ្លួន​សាកសព  ដើម្បី​រក​មូលហេតុ​ពិត​នៃ​ករណី​ស្លាប់​ខាងលើនេះ​៕​R

យុវជន​ម្នាក់​ចូល​លួច​មាន់ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់ នៅក្នុង​ទ្រុងមាន់