ប្រវត្តិ​ពិធី​សែន​ «ដក​ជើងធូប​»

Doliprane TVC

​ជា​រៀងរាល់ឆ្នាំ​មុនពេល​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន គឺ​ជន​ជាតិចិន​តែងតែ​ប្រារព្ធ​ពិធីសែនព្រេន​មួយ​គេ​ហៅថា «​ពី​ធី​សែន​ដក​ជើងធូប​» ដែល​ពី​សម័យ​ដើម​គេ​ហៅថា ពិធី​សែន​ជំនៀង​ជើងក្រាន ហើយ​ដែលមាន​ប្រវត្តិ​ដូចខាងក្រោម ៖

​ជា​យូរលង់​ណាស់​មកហើយ​មាន​សេដ្ឋី​ម្នាក់​ឈ្មោះ ចាំង​សឹង គាត់​បាន​រៀបការ​ជាមួយ​នារី​ម្នាក់​ដ៏​ស្រស់ស្អាត នៅក្នុង​ត្រកូល​គួ​ក ។ ពីដំបូង​គូ​ស្វាមីភរិយា​នេះ​មាន​ភាពល្អូកល្អឺន និង រស់នៅ​ប្រកបដោយ​ភាពសុខដុមរមនា ប៉ុន្តែ​ក្រោយមក​សេដ្ឋី​រូបនេះ​បាន​ក្បត់ចិត្ត​លួច​ទៅ​មាន​ប្រពន្ធចុង ហើយក៏​ដេញ​ប្រពន្ធដើម​ចេញពីផ្ទះ ។ ក្រោយពី​បានរស់នៅ​ជាមួយ​ប្រពន្ធចុង គឺ​ពួកគេ​ទាំង ២ នាក់ គិតតែ​ពី​ផឹកស៊ី​សប្បាយ​ក្អាកក្អាយ​រាល់ថ្ងៃ​មិន​ទៅរក​ស៊ី ធ្វើ​ការងារ​អ្វី​ទេ ។ រយៈពេល​ត្រឹមតែ ២ ឆ្នាំ​ប៉ុណ្ណោះ​ក៏​បំផ្លាញ​ទ្រព្យសម្បត្តិ​អស់ពី​ខ្លួន ។

ប្រវត្តិ​ពិធី​សែន​ «ដក​ជើងធូប​»

ប្រពន្ធចុង​ក្រោយពី​ដឹងថា ប្តី​ក្លាយជា​អ្នកក្រ បាន​រត់ចោល និង ទៅ​រៀបការ​ជាមួយ​ប្រុស​ថ្មី ។ ក្រោយមក សេដ្ឋី​ដែល​ធ្លាក់​ខ្លូន​ក្រ​រូបនេះ​បាន​ក្លាយជា​អ្នកដើរ​សុំទាន​យ៉ាង​វេទនា​បំផុត ។ ថ្ងៃមួយ​គាត់​វិលមុខ​ដួលសន្លប់​នៅ​ចំ​ពីមុខ​ផ្ទះ​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​ម្នាក់ ហើយក៏​ត្រូវបាន​ក្រុមគ្រួសារ​អ្នកមាន​នោះ​ជួ​យស​ង្គោះ​ឲ្យ​រួចផុតជីវិត ។ ក្រោយមក​អតីត​សេដ្ឋី​រូបនេះ​បានដឹងថា អ្នក​ដែល​ជួ​យស​ង្ក្រោះ​រូបគាត់​ឲ្យ​រួច​ផុតពី​ការស្លាប់​នោះ គឺជា​ប្រពន្ធដើម ដែល​ខ្លួន​ធ្លាប់​បណ្តេញ​ចេញពីផ្ទះ ។

ប្រវត្តិ​ពិធី​សែន​ «ដក​ជើងធូប​»

លោក ចាំង​សឹង បានដឹង​ទៀតថា នាង​ប្រពន្ធដើម​ក្រោយពី​ត្រូវបាន​បណ្តេញ​ចេញពីផ្ទះ គឺ​នាង​មិន​ព្រម​រៀបការ​ទៀតឡើយ ហើយ​មួយថ្ងៃៗ​ធ្វើបុណ្យ​ដាក់​ទាន​ដល់​ជនក្រីក្រ ។ ដោយ​ភាព​ខ្មាស់អៀន​ប្រពន្ធដើម​ពេក លោក​ក៏បានរ​ត់រក​កន្លែង​ពួន​លាក់ខ្លួន តែ​ដោយ​ប្រញាប់​ពេក​ក៏​រត់​ចូលទៅ​ពួន​ក្នុង​ឡ​ចង្ក្រាន​ដែលមាន​ភ្លើង​កំពុង​ឆេះ​សន្ធោសន្ធៅ ។ ​ថ្លែង​ពី​ប្រពន្ធដើម​វិញ គឺ​ក្រោយពី​បាត់​ប្តី​ក៏បាន​ទៅរក​នៅក្នុង​ផ្ទះបាយ ហើយ​ឃើញ​ប្តី​ត្រូវ​ភ្លើង​ឆាបឆេះ ក្នុង​ឡ​ចង្ក្រាន​ក្លាយទៅជា​សាកសព ។

ប្រវត្តិ​ពិធី​សែន​ «ដក​ជើងធូប​»

នាង​ប្រពន្ធដើម​មានការ​សោក​ស​ង្រែ​ង និង ខ្លោចចិត្ត ហើយ​មិនយូរប៉ុន្មាន នាង​ក៏​ស្លាប់បាត់​បង់ជីវិត​ផងដែរ ។ ក្រោយមក​ដំណឹង​នេះ​បាន​លេចឮ​ដល់​ឋាន​ព្រះឥន្ទ​ទេវរាជ ហើយដោយ​យល់ថា សេដ្ឋី ចាំង​សឹង ដឹង​ពី​កំហុស​របស់​ខ្លូន​ក៏​ព្រះអង្គ​បាន​លើកលែងទោស ព្រមទាំង​បាន​លើកដម្កើង​ជា​ទេវតា​រក្សា​ជើងក្រាន ឬ​ជំនៀង​ជើងក្រាន ហើយ​ប្រពន្ធដើម​ជា​ទេពធីតា​រក្សា​ជើងក្រាន​រហូតមកទល​សព្វថ្ងៃនេះ ៕ គ ឡេង​
​ ​ ​ ​ ​ ​ ​ ​ ​ ​

ប្រវត្តិ​ពិធី​សែន​ «ដក​ជើងធូប​»