ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបាត់ដំបង ៖ សេនា​នុ​ព័​ន្ធយោធា​ចំនួន​១១​ប្រទេស​ ដែល​ដឹកនាំ​ដោយ​មន្ត្រី​ទំនាក់ទំនង​កិច្ចការបរទេស​នៃ​ក្រសួងការពារជាតិ​បាន​ចុះ​មក​ស្វែង​យល់​ពី​សភាពការណ៍ ​រួម​ក្នុងភូមិ​សាស្ត្រ​យោធភូមិ​ភាគ​ទី​៥ កាលពី​វេលា​រសៀល​ថ្ងៃ​ទី​០១​ កុម្ភៈ ​២០១៦ នៅ​ក្នុង​ទី​បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៥ ដោយ​មាន​កិច្ច​ស្វាគមន៍​​ពី​​លោក​សេនីយ៍ឯក​ ប៊ុ​ន សេង​ មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជា​ការ​យោធភូមិ​ភាគ​ទី​៥ និង​មេបញ្ជាការ​ង នាយការិយាល័យ​មួយ​ចំនួន​បាន​ចូលរួម​ ។​

​លោក​សេនីយ៍ឯក​ ប៊ុ​ន សេង បាន​បញ្ជាក់​ពី​លក្ខ​ណៈ​​ភូមិសាស្ត្រ​សភាពការណ៍​ទូទៅ ដែល​មាន​ខេត្ត​ចំនួន​៤​ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​យោ​ភូមិភាគ​ទី​៥​ គឺ​ខេត្តបាត់ដំបង ខេត្តពោធិ៍​សាត់ ខេត្តបន្ទាយមានជ័យ​ និង​ខេត្ត​ប៉ៃលិន ក្នុង​កិច្ច​ការពារ​សន្តិសុខ បង្ក​​បង្កើន​ផល​និង​​តួនាទី​របស់​កងទ័ព​ គឺ​ការពារ​ជាតិ ដែល​មាន​ក្រៅពី​កិច្ច​ការងារ ​គឺ​កងទ័ព​តែងតែ​ជួយ​ជា​ប្រចាំ​ដល់​ប្រជាពលរដ្ឋ​ នៅ​ពេល​ដែល​មាន​បញ្ហា​ផ្សេង​ៗ​ និង​គ្រោះ​មហន្តរាយ និង​ពង្រឹងសមត្ថភាព​កងទ័ព​ឱ្យ​កាន់តែ​មានគុណ​ភាព​ទ្វេ​រឡើង​ថែម​​ទៀត ​។ ​