ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ស្ពឺ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹង​ជំហានដំបូងនៅប៉ុន្មាននាទីមុននេះថា​ ក្រុមអ្នកភូមិជិត២០០នាក់​រស់នៅក្នុងឃុំធម្មតាអ ​ស្រុកសំរោង​ទង និង ឃុំមហាសំាង​ ស្រុកភ្នំស្រួច​ បានផ្ទុះការតវ៉ាបិទផ្លូវ​ (ផ្លូវលំចុះពីផ្លូវជាតិលេខ៤) ​មិនឲ្យរថយន្តដឹកថ្មនិងដីបើកឆ្លងកាត់​​ដោយសារតែពួកគាត់​ទ្រំានឹងដីហុយ​មិនបាន​ពេលរថយន្ត​បើកឆ្លងកាត់ម្តងៗ ។

យ៉ាងណាក៍ដោយ​សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា​ ការតវ៉ាដើម្បីឲ្យក្រុមហ៊ុនកិនថ្មចំនួន​៣និងអាជ្ញាធរដោះស្រាយនៅព្រឹកថ្ងៃទី០២ ​កុម្ភៈ ២០១៦នេះ ​មិនមានអំពើ​ហិង្សា​ណាមួយកើតឡើងនោះទេ ។​ មកដល់ម៉ោងជាង១១ថ្ងៃត្រង់ថ្ងៃ​អង្គារដដែលនេះ ​ការតវ៉ាមិនទាន់បញ្ចប់នៅឡើយទេ​ ខណៈមន្រ្តីអាជ្ញាធរ​កំពុង​ចុះទៅដោះស្រាយ ។

ប្រជាពលរដ្ឋបាន​សំណូមពរដល់អាជ្ញាធរនិង​ក្រុមហ៊ុនកិនថ្មសហការគ្នាយ៉ាងណាធ្វើផ្លូវចាក់ក្រលកៅស៊ូ ​ឬបេតុង ​ដើម្បីបញ្ចៀសការហុយបង្កឲ្យប៉ះពាល់​ដល់សុខភាព​របស់​ពួកគាត់ ៕