ចិន សម្ញែងវិស័យយោធា ដោយបង្កើត តំបន់សមរភូមិថ្មី ៥កន្លែងទៀត

ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅព្រឹកថ្ងៃអង្គារនេះ បានប្រកាសថា ការបង្កើត “តំបន់សមរ ភូមិថ្មី” ៥កន្លែងទៀតនេះ ជាផ្នែកមួយនៃកិច្ចខិតខំរបស់ប្រទេស ដើម្បីស្ដារឡើងវិញ និងធ្វើឲ្យប្រសើរឡើង នូវវិស័យយោធារបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបន្ដទៀតថា ក្នុងពិធីដាក់ឲ្យ ដំណើរការនៅក្រុងប៉េកាំង ប្រធានគណៈកម្មការយោធាកណ្ដាលលោក ស៊ី ជីនពីងបានបញ្ជាឲ្យមេបញ្ជាការ យោធាប្រចាំតំបន់សមរភូមិថ្មីនេះ រួមមានខាងជើង ខាងត្បូង ខាងកើត ខាងលិច និងកណ្តាល ធ្វើយ៉ាងណាត្រូវស្ដាប់តាមបក្សម្មុយនីស្តចិន និងការពង្រឹងវិស័យយោធាប្រយោជន៍ ឆ្លើយតបនឹងបញ្ហាប្រឈម លើវិស័យសន្តិសុខនាពេលបច្ចុប្បន្ននេះ។

ការបង្កើតតំបន់សមរភូមិថ្មីទាំង ៥កន្លែងនេះ ក៏ដូចជាការប្រមូលផ្ដុំមូលដ្ឋានទ័ពធំៗរបស់ចិន ទាំង៧ ពីមុនឡើងវិញដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍ នោះគឺ រដ្ឋាភិបាលចិន បានរុះរើរចនាសម្ព័ន្ធយោធាចំនួន ២,៣លាននាក់ កាលពីចុងខែវិច្ឆិកា កន្លងទៅនេះ ក្នុងគោលបំណងដើម្បីធ្វើឲ្យប្រសើរ ឡើង នូវកិច្ចសហការគ្នា រវាងកងទ័ពជើងគោក ទឹក និងអាកាសរបស់ខ្លួន៕

ចិន សម្ញែងវិស័យយោធា ដោយបង្កើត តំបន់សមរភូមិថ្មី ៥កន្លែងទៀត