និស្សិតឥណ្ឌា ចំនួន១៣នាក់ លង់ទឹក សង្រ្គោះបានម្នាក់

ម៉ាហារាស្ត្រា៖ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយថា កាលពីថ្ងៃអង្គារ ម្សិលមិញ មានករណីលង់ទឹក ដោយក្នុង នោះមានសិស្សនិស្សិត ប្រមាណគ្នាជាង១០០នាក់ បាននាំគ្នាជប់លាង និងដើរលេងកម្សាន្តនៅឯឆ្នេរសមុទ្រ Murud ជិតក្រុង Alibag ក្នុងរដ្ឋ Maharashtra ប្រទេសឥណ្ឌា ប៉ុន្តែជាអកុសល មានសិស្សនិស្សិតចំនួន១៣នាក់ បានលង់ទឹក ខណៈដែលពួកគេកំពុងនាំគ្នាងួតទឹកយ៉ាងសប្បាយ ។

យោងតាមមន្ត្រីប៉ូលិសបានបញ្ជាក់ថា ក្នុងចំណោមអ្នកលង់ទឹកទាំងនោះ ក្រុមសង្គ្រោះបានជួយបានម្នាក់ដែរ ហើយអ្នកផ្សេងទៀតកំពុងបន្តរុករកនៅឡើយ ។

ប៉ូលិសបានបញ្ជាក់ថា សិស្សនិស្សិតទាំងនោះមកពីសាកលវិទ្យាល័យឈ្មោះថា Pune ពួកគេមានអាយុចន្លោះ ពី១៩ និង២៣ឆ្នាំ ប៉ុណ្ណោះ ។

សូមបញ្ជា់ថា ឆ្នេរសមុទ្រ Murud ជាតំបន់ទេសចរណ៍មួយ ដែលទាក់ទាញទេសចរ មកកម្សាន្តយ៉ាងច្រើន ។

ប៉ូលិសបានបញ្ជាក់បន្ថែមថា ពួកគេកំពុងតែបន្តការ រុករកជនរងគ្រោះ ៕

និស្សិតឥណ្ឌា ចំនួន១៣នាក់ លង់ទឹក សង្រ្គោះបានម្នាក់