ចុងភៅពិភពលោក Benoit Violier ទទួលមរណភាព ក្នុងវ័យ៤៤ឆ្នាំ

ប៊ីប៊ីស៊ី៖ លោក Benoit Violier ដែលគេចាត់ទុកថា ជាចុងភៅលំដាប់ពិភពលោក បានទទួលមរណភាព ហើយក្នុងវ័យ៤៤ឆ្នាំប៉ុណ្ណោះ ។

លោក Benoit Violierចុងភៅ ម្នាក់ដែលត្រូវបានគេទទួលស្គាល់ថា មានសមត្ថភាព ហើយបានចុះក្នុងបញ្ជី ពិភពលោកក្នុងខែធ្នូ ។ លោកបានស្លាប់នៅគេហដ្ឋានតែម្តង ។

លោក Violier ជាអ្នកបម្រើការនៅភោជនីយដ្ឋានមួយឈ្មោះថា de l'Hotel de Ville នៅCrissier ជិតក្រុង Lausanne ។

លោកបានទទួលប្រាក់ចំណូលពីចុងភៅដោយទទួលបានលំដាប់ផ្កាយ៣ និងលំដាប់កំពូល ក្នុងចំណោមចុង ភៅពិភពលោកចំណានៗចំនួន១០០នាក់ដែលមាននៅក្នុងកំណត់ត្រាពិភពលោក ។

ប៉ូលិសបានបញ្ជាក់ថា លោក Violier ថ្វីត្បិតរស់នៅស្វីស តែលោកកើតនៅក្នុងប្រទេសបារាំង ហើយរូបគាត់ដូច ជាបានបាញ់សម្លាប់ខ្លួនឯង ៕

ចុងភៅពិភពលោក Benoit Violier ទទួលមរណភាព ក្នុងវ័យ៤៤ឆ្នាំ