ប្រតិភូក្រុង Paju កូរ៉េខាងត្បូង ចុះសិក្សាវិស័យទេសចរណ៍ និងការងារអភិរក្ស អាជ្ញាធរអប្សរា

ភ្នំពេញ៖ប្រតិភូក្រុង paju ប្រទេសកូរ៉េខាងត្បូង  នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ បានចុះ សិក្សាស្វែងយល់ ពីវិស័យទេសចរណ៍និងការងារអភិរក្ស របស់អាជ្ញាធរជាតិអប្សរា នៅតំបន់អង្គរ ខេត្តសៀមរាប។

យោងតាមទំព័រហ្វេសប៊ុក របស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី០២ កុម្ភៈបានឲ្យដឹងថា  ប្រតិភូក្រុង Paju នៃប្រទេសកូរ៉េខាងត្បូង ដែលដឹកនាំដោយលោក Son Baeock អគ្គនាយករដ្ឋបាលក្រុង ។

លោក សុខ សង្វារ អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា« ថ្វីត្បិតប្រទេសកម្ពុជាមានតំបន់ទេសចរណ៍ច្រើន ដូចជាឆ្នេរសមុទ្រ តំបន់អេកូទេសចរណ៍ផ្សេងៗ តែទេសចរណ៍វប្បធម៌ គឺជាចំណុចទាក់ទាញបំផុតនៃបណ្តា ភ្ញៀវទេសចរណ៍ ដែលមកទស្សនាកម្ពុជា”។

 លោកបន្តថា ទេសចរណ៍នៅតំបន់អង្គរ មិនដូចគ្នានឹងតំបន់ផ្សេងៗទៀតនោះទេ ពោលមិនមែនចង់បានតែភ្ញៀវ មកទស្សនាប៉ុណ្ណោះទេ តែបានគិតគូរដល់ផលប៉ះពាល់ចំពោះវប្បធម៌ ផងដែរ  ដូច្នេះហើយ ទើបអាជ្ញាធរ ជាតិបានរៀបចំផែនការណ៍គ្រប់គ្រងទេសចរណ៍ និងការបង្កើតក្រុមប្រតិបត្តិអង្គរ ដើម្បីឲ្យភ្ញៀវអនុវត្ត ក្នុងន័យគោរពដល់តម្លៃវប្បធម៌របស់អង្គរ។

សូមបញ្ជាក់ថា  បច្ចុប្បន្ន មានស្ថាប័នជាតិ និងអន្តរជាតិជាង៣០ដែលកំពុងធ្វើការអភិរក្សជួសជុលក្នុងតំបន់អង្គរ  ក្នុងនោះកូរ៉េ គឺជាស្ថាប័នក្រោយគេ ដែលបានជ្រើសរើសការជួសជុលប្រាសាទព្រះពិធូរ៕

ប្រតិភូក្រុង Paju កូរ៉េខាងត្បូង ចុះសិក្សាវិស័យទេសចរណ៍ និងការងារអភិរក្ស អាជ្ញាធរអប្សរា

ប្រតិភូក្រុង Paju កូរ៉េខាងត្បូង ចុះសិក្សាវិស័យទេសចរណ៍ និងការងារអភិរក្ស អាជ្ញាធរអប្សរា