ខណៈនេះមន្ត្រី ជាន់ខ្ពស់ CRNP ជួបសកម្មជន នៅខេត្តរតនគិរី

រតនគិរីៈ ក្នុងសាលប្រជុំសណ្ឋាគា រស៊ុល ឆេង ក្រុងបានលុង ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ខណៈនេះមន្ត្រីជាន់ខ្ពស់ CRNP រួមមានលោកអេង ឆៃអ៊ាង លោកម៉ៅ មុន្នីវណ្ណ លោកហូរ វ៉ាន់ លោកអ៊ូ ច័ន្ទរិទ្ធ លោក ងឹម ញ៉េង និង លោកស្រីថាក់ ឡានី បានជួបសកម្មជនគណបក្ស សង្គ្រោះជាតិ ជាច្រើនរូប។

 បើតាមសកម្មជនគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមក្នុងឱកាសនេះ បានបង្ហើបអោយដឹងថា ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ មុននឹងជួបប្រជុំជាមួយសកម្មជននោះ មានកិច្ចប្រជុំដោយបិទទ្វារ ដោយមាន តែថ្នាក់ដឹកនាំចូលរួមតែប៉ុណ្ណោះ គឺទុកអោយសកម្មជនរងចាំ ជាច្រើនម៉ោងក្នុងបន្ទប់ប្រជុំ។ ប្រភពពត៌មានខាងលើបន្តអោយដឹងទៀតថា ថ្នាក់ដឹកនាំមកប្រជុំក្នុងថ្ងៃនេះ មានគោលបំណងផ្សះផ្សា បញ្ហារង្គោះរង្គើផ្ទៃក្នុងបក្ស ហើយនេះជាលើកទី១ ហើយសំរាប់ខេត្តរតនគិរី ដែលមានមន្ត្រីជាន់ខ្ពស់ CRNPជាច្រើនរូបចុះមកជួបសកម្មជន។ ទាក់ទិនទៅនឹងបញ្ហារង្គោះរង្គើផ្ទៃក្នុង គណបក្សសង្គ្រោះជាតិ ប្រចាំខេត្តរតនគិរីនេះដែរ មជ្ឈមណ្ឌលពត៌មានដើមអម្ពិល មិនអាចសុំការអត្ថាធិប្បាយ បានទេពីមន្ត្រីជាន់ខ្ពស់ CRNP ណាម្នាក់ កំពុងបើកកិច្ចប្រជុំនេះ៕

ខណៈនេះមន្ត្រី ជាន់ខ្ពស់ CRNP ជួបសកម្មជន នៅខេត្តរតនគិរី

ខណៈនេះមន្ត្រី ជាន់ខ្ពស់ CRNP ជួបសកម្មជន នៅខេត្តរតនគិរី

ខណៈនេះមន្ត្រី ជាន់ខ្ពស់ CRNP ជួបសកម្មជន នៅខេត្តរតនគិរី