Zidane ​ឆ្លើយ​តប​រឿង​ Real Madrid​ ចង់​​ទិញ​ Neymar

Zidane ​ឆ្លើយ​តប​រឿង​ Real Madrid​ ចង់​​ទិញ​ Neymar

Zinedine Zidane ​អ្នកចាត់ការ​ក្រុម​ Real Madrid បាន​​លើក​ឡើង​ថា​ លោក​​មិន​ខ្វល់​នឹង​ពាក្យ​ចចាមអារ៉ាម​ ដែល​ថា​ក្លឹប​ស្ដេច​ស ចង់​បាន​ Neymar របស់​ក្លឹប FC Barcelona ​នោះ​ទេ ​ហើយ​លោក​បញ្ជាក់​​ថា រឿង​នេះ​ក៏​មិន​ប៉ះ​ពាល់​​ដល់​អារម្មណ៍​កូន​ក្រុម​របស់​លោក​ដែរ។

 

Zidane ​ឆ្លើយ​តប​រឿង​ Real Madrid​ ចង់​​ទិញ​ Neymar

Zidane ​ឆ្លើយ​តប​រឿង​ Real Madrid​ ចង់​​ទិញ​ Neymar

 

​បើ​តាម​សារព័ត៌មាន​អេស្ប៉ាញ​ជា​ច្រើន​ បាន​ចុះ​ផ្សាយ​ថា​ Real គ្រោង​នឹង​ទិញ​យក​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ Neymar ទៅ​កាន់​កីឡដ្ឋាន​ Bernabeu ​នា​រដូវ​​ក្ដៅ​ខាង​មុខ ​​​បើ​សិន​ជា​កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ មិន​បន្ត​កុងត្រា​ថ្មី​នៅ​ Nou Camp។

 

យ៉ាង​​ណា​ Zidane ​​បាន​និយាយ​បដិសេធ​ ក្រោយ​ក្រុម​ Real លត់​​ Espanyol ​៦-០ កាល​យប់​ថ្ងៃ​អាទិត្យ​ថា៖ “ពាក្យ​ចចាមអារ៉ាម​ទាំង​នោះ មិន​ប៉ះ​ពាល់​ ឬ​រំខាន​​ដល់​អារម្មណ៍​ដល់​កីឡាករ​ Real ឡើយ។ វា​​ធម្មតា​​ទេ​ ដែល​សារព័ត៌មាន​ចេញ​ផ្សាយ​ដូច​នេះ។ វា​ក៏​តែង​តែ​កើត​ឡើង​លើ​ Cristiano Ronaldo ​ដូច​គ្នា។ វា​ជា​រឿង​ធម្មតា​ បើ​ក្លឹប​ចង់​បាន​គាត់ ប៉ុន្តែ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ពេល​នេះ​​គឺ ត្រូវ​ផ្ដោត​អារម្មណ៍​លើ​ការងារ​​របស់​យើង”។

 

Zidane ​ឆ្លើយ​តប​រឿង​ Real Madrid​ ចង់​​ទិញ​ Neymar

Zidane ​ឆ្លើយ​តប​រឿង​ Real Madrid​ ចង់​​ទិញ​ Neymar

 

FIFA ​បាន​សម្រេច​ព្យួរ​ការ​ពិន័យ​មិន​ឲ្យ​ទិញ​ដូរ​កីឡាករ​របស់​ក្លឹប​ Real Madrid និង​ Atletico Madrid ​បណ្ដោះ​អាសន្ន​សិន ដូច្នេះ​មាន​ន័យ​ថា ក្លឹប​ទាំង​ពីរ​នេះ​នឹង​អាច​ទិញ​កីឡាករ​ចូល​បាន នៅ​ដើម​​រដូវ​កាល​ក្រោយ ខណៈ​ដែល​រឿង​​ Real ​​គ្រោង​ទិញ​យក​ Neymar ក៏​នៅ​តែ​អាច​កើត​ឡើង​​ផង​ដែរ៕

 

-ចុចអាន៖ គ្រូ​ Barcelona សង្ឃឹម​ Neymar កាន់​ប៊ិច​ចុះ​កុងត្រា​ថ្មី​ឆាប់ៗ

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail