សុវណ្ណ រ៉ា​ផា ប្រតិកម្ម អ្នក​រិះគន់ថា នាង​សិច​ស៊ី​ទាក់​ប្រុស​

Doliprane TVC

​កញ្ញា សុវណ្ណ រ៉ា​ផា ជា​តារា​សម្តែង​វ័យក្មេង​ម្នាក់​ទើបតែ​ចូលប្រឡូក​ក្នុង​អាជីព​សិល្បៈ​បាន​រយៈពេល​ជាង​ពីរ​ឆ្នាំ​មកនេះ​ទេ ។ ក្នុង​រយៈពេល​នេះ ទោះបីជា​កញ្ញា​បានបង្ហាញ​វត្តមាន​សម្តែង​ខ្សែភាពយន្ត​បាន​ចំនួន​ប្រាំមួយ​រឿង​មកហើយ​ក្តី ប៉ុន្តែ​តារា​សម្បុរ​ស្រអែម​រូបនេះ​ក៏​មិន​ធ្លាប់​ស្លៀកពាក់​សិច​ស៊ី​វាល​លើ​ខោ​ច​ក្រោម​ជ្រុល​ហួសហេតុ​ពេក​ដែរ ។ ហើយ​កញ្ញា​ក៏​ធ្លាប់បាន​ប្រាប់​ដែរ​ថា នាង​នៅ​ក្មេង​មិនទាន់​ចង់​ល្បីឈ្មោះ​តាមរយៈ​ការ​ស្លៀកពាក់​សិច​ស៊ី​នោះទេ ព្រោះ​ខ្លាច​មានការ​រិៈ​គន់​ពី​មហាជន ។

សុវណ្ណ រ៉ា​ផា ប្រតិកម្ម អ្នក​រិះគន់ថា នាង​សិច​ស៊ី​ទាក់​ប្រុស​

សុវណ្ណ រ៉ា​ផា ប្រតិកម្ម អ្នក​រិះគន់ថា នាង​សិច​ស៊ី​ទាក់​ប្រុស​

ទើបតែ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ សុវណ្ណ រ៉ា​ផា ចូលចិត្ត​ស្លៀកពាក់​សិច​ស៊ី បង្ហាញ​សម្រស់​ដើម​ទ្រួ​ង និង គល់ភ្លៅ​ញឹកញាប់​រហូត​មាន​សា​ព័ត៌មាន​ចុះផ្សាយ​ថា នាង​សិច​ស៊ី ដើម្បី​ទាក់​យក​ការចាប់អារម្មណ៍​ពី​ប្រុស​អ្នកមាន​លុយ ។ ប៉ុន្តែ​ព័ត៌មាន​នេះ តារា​សម្តែង​វ័យក្មេង សុវណ្ណ រ៉ា​ផា បាន​ប្រតិកម្ម​យ៉ាងខ្លាំង ដោយ​នាង​បានបញ្ជាក់​ប្រាប់​ទាំង​មិន​សប្បាយចិត្ត​ថា ពីមុន​នាង​ពិតជា​បាន​និយាយថា មិន​ហ៊ាន​ស្លៀកពាក់​សិច​ស៊ី​ពិតមែន ព្រោះ​ពេលនោះ​នាង​ទើប​ចូលប្រឡូក​អាជីព​សិល្បៈ​បាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយ​ការងារ​ក៏​មិនទាន់មាន​ច្រើន​ដែរ តែ​ឥឡូវ​នាង​មាន​ការងារ​ច្រើន​ទាំង​ការសម្តែង​ខ្សែភាពយន្ត ស្ព​ត​ពាណិជ្ជកម្ម និង ការបង្ហាញ​ម៉ូដ ។

សុវណ្ណ រ៉ា​ផា ប្រតិកម្ម អ្នក​រិះគន់ថា នាង​សិច​ស៊ី​ទាក់​ប្រុស​

សុវណ្ណ រ៉ា​ផា ប្រតិកម្ម អ្នក​រិះគន់ថា នាង​សិច​ស៊ី​ទាក់​ប្រុស​

ដូច្នេះហើយ​ការងារ​ខ្លះ​គឺ​ខាង​ក្រុមហ៊ុន និង អ្នកដឹកនាំ​ថត គេ​តម្រូវឱ្យ​នាង​ស្លៀក​តាម​កម្មវិធី ដែលមាន​ទាំង​ឈុត​សិច​ស៊ី និង ធម្មតា ។ សុវណ្ណ រ៉ា​ផា បាន​បន្តថា បើ​គ្រាន់តែ​នាង​ស្លៀកពាក់​សិច​ស៊ី ត្រូវគេ​ថា នាង​មានបំណង​ទាក់​យក​ការចាប់អារម្មណ៍​ពី​បុរសៗ​អ្នកមាន​នោះ គឺ​នាង​មិនអាច​ទទួលយក​បានទេ ព្រោះ​ការយល់ឃើញ​ដូច្នេះ​គឺ​ហាក់ដូចជា​វាយតម្លៃ​មកលើ​នាង​ជា​អ្នកសិល្បៈ​មួយរូប​ក្នុងន័យ​មិនល្អ​តែម្តង ។ ដូច្នេះហើយ​នាង​សុំ​ការយោគយល់ បើសិន​ជាការ​ស្លៀកពាក់​របស់​នាង​សិច​ស៊ី​ជ្រុល ដែល​ប៉ះពាល់​ដល់​អារម្មណ៍​ទស្សនិកជន ព្រោះ​នាង​ធ្វើ​ទៅតាម​កម្មវិធី​សិល្បៈ​តែប៉ុណ្ណោះ ធាតុពិត​របស់​នាង​មិនមាន​បំណង​ធ្វើ​ដូច្នោះ​ទេ ៕ ប្រមាញ់ តារា​

សុវណ្ណ រ៉ា​ផា ប្រតិកម្ម អ្នក​រិះគន់ថា នាង​សិច​ស៊ី​ទាក់​ប្រុស​

សុវណ្ណ រ៉ា​ផា ប្រតិកម្ម អ្នក​រិះគន់ថា នាង​សិច​ស៊ី​ទាក់​ប្រុស​

សុវណ្ណ រ៉ា​ផា ប្រតិកម្ម អ្នក​រិះគន់ថា នាង​សិច​ស៊ី​ទាក់​ប្រុស​