កិច្ចប្រជុំ ស្តីពីពានរង្វាន់ អត្តពលិក ប្រចាំឆ្នាំ២០១៥ នាព្រឹកនេះ

ភ្នំពេញ៖ នៅទីស្នាក់ការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០១៦ នេះ បានរៀបចំកិច្ចប្រជុំស្តីពីពានរង្វាន់អត្តពលិកប្រចាំឆ្នាំ ២ ០១៥  “Cambodia Sport Award Ceremony ២០១៥”  ដែលជាព្រឹត្តិការណ៍ដ៏ធំ លើកដំបូងគេ ក្នុងប្រទេសកម្ពុជាក្រោមការ ឧបត្ថម្ភពី NAGA WORLD ។

ដោយកិច្ចប្រជុំខាងលើនេះ អញ្ជើញចូលរួមពីបណ្តាប្រធាន , អនុប្រធាន និងអគ្គលេខាធិការនៃ សហព័ន្ធជាតិចំនួន ៤៥ ក្នុងនោះសហព័ន្ធជាតិមិនអូឡាំពិកចំនួន ២១សហព័ន្ធ និងសហព័ន្ធជាតិអូឡាំពិក ចំនួន២៤សហព័ន្ធ  ព្រមទាំងកីឡាករ-កីឡាការិនីដែលធ្លាប់ទទួលបានមេដាយមាស ប្រាក់ និងសំរិទ្ធ ក្នុងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិក្នុងឆ្នាំ២០១៥នេះតែម្តង៕

កិច្ចប្រជុំ ស្តីពីពានរង្វាន់ អត្តពលិក ប្រចាំឆ្នាំ២០១៥ នាព្រឹកនេះ