តារា​ល្បីៗ​លាត​ត្រដាង​បេះដូង​ពិត​ក្នុង​កម្មវិធី​ជជែក​កម្សាន្តរ​បស់ PNN

តារា​ល្បីៗ​លាត​ត្រដាង​បេះដូង​ពិត​ក្នុង​កម្មវិធី​ជជែក​កម្សាន្តរ​បស់ PNN

តារា​ខ្មែរ​ល្បី​ឈ្មោះ​មួយ​ចំនួន​បាន​លាត​ត្រដាង​រឿងរ៉ាវ​ក្នុង​ជីវិត​ពិត​របស់​ពួកគេ​នៅ​ក្នុង​កម្មវិធី “​ការ​ណាត់​ជួប​ដ៏​អស្ចារ្យ​” របស់​ស្ថានីយ​​ទូរទស្សន៍ PNN​។

 

កម្មវិធី ដែល​មាន​ផ្សាយ​ជូន​ទស្សនា​នៅ​រៀងរាល់​ថ្ងៃ​អង្គារ​វេលា​ម៉ោង ៨​និង​៣០​នាទី​យប់ ក្រោយ​កម្មវិធី​ព័ត៌មាន​ពេល​ល្ងាច និង​មុន​ការចាក់​បញ្ចាំង​រឿង​ភាគ​នៅ​ម៉ោង​៩​យប់​របស់​ស្ថានីយ​ទូរទស្សន៍​ PNN នេះ ធ្លាប់​មាន​វត្តមាន​តារា​ល្បីៗ​ចូលរួម​ ដូចជា អ៊ុន សុធា ចាន់ គង់​កា និង ព្រីម លីហ្សា ជាដើម​។​

 

សប្ដាហ៍​នេះ​ ពិធី​ការិនី​ ថន លក្ខិណា នឹង​និយាយ​ពី​ជីវិត​គ្រួសារ​របស់​នាង​។ ពិធី​ការិនី​ល្បី​ឈ្មោះ​រូប​នេះ​បាន​សម្រក់​ទឹក​ភ្នែក​ នៅ​ពេល​នាង​រំឭក​ដល់​កុមារភាព និង​បញ្ហា​គ្រួសារ​របស់​នាង​។ “​ប៉ា និង ម៉ាក់ បែង​ចែក​ផ្លូវ​គ្នា វា​ដូចជា​សុបិន​អាក្រក់​អ៊ីចឹង​។​” ច​ន លក្ខិណា រៀប​រាប់​ទាំង​​ទឹក​ភ្នែក​។

 

តារា​ល្បីៗ​លាត​ត្រដាង​បេះដូង​ពិត​ក្នុង​កម្មវិធី​ជជែក​កម្សាន្តរ​បស់ PNN

 

ចំណែក នេន ទុំ ក៏​ធ្លាប់​ចូលរួម​នៅក្នុង​កម្មវិធី​នេះ និង​បាន​លើកឡើង​ពី​គំលាត​នៃ​សិល្បៈ​បុរាណ និង​សម័យ​។

 

នៅក្នុង​កម្មវិធី “​ការ​ណាត់​ជួប​ដ៏​អស្ចារ្យ​” វគ្គ​ក្រោយ​នឹង​មាន​ការ​ចូលរួម​ពី​អ្នកនាង ខាត់ សុ​ឃីម និង​ស្វាមី​។

 

កម្មវិធី​ផ្សាយ​ថ្មី​របស់ PNN បាន​ដាក់​បញ្ចូល​កម្មវិធី​ជាច្រើន​របស់​បញ្ចូល​ទាំង​កម្មវិធី “​ស៊ី​អារម្មណ៍​” ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​ច្រើន និង​មាន​ពិធីករ​ល្បី​ឈ្មោះ​ដំណើរការ​កម្មវិធី​គឺ​លោក ប៉ែន ចំរ៉ុង​។

 

បន្ទាប់ពី​មាន​ការកែប្រែ​ដែល​ស្នើ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ស្ថានីយ​ទូរទស្សន៍ PNN មាន​ផ្សាយ​ជូន​ទស្សនា​រឿង​ភាគ​ថៃ​នៅ​ត្រឹម​ម៉ោង​៦​ល្ងាច និង​ពី​ម៉ោង​៩​យប់​ទៅ​។​ ចំណែក​ពី​ម៉ោង​៧​ដល់​ម៉ោង​៩​យប់ PNN ផ្សាយ​ជូន​ទស្សនា​នូវ​ព័ត៌មាន និង​កម្ម​វិធី​ដ៏​ច្រើន​សម្បូរ​បែប​៕

 

តារា​ល្បីៗ​លាត​ត្រដាង​បេះដូង​ពិត​ក្នុង​កម្មវិធី​ជជែក​កម្សាន្តរ​បស់ PNN

 

តារា​ល្បីៗ​លាត​ត្រដាង​បេះដូង​ពិត​ក្នុង​កម្មវិធី​ជជែក​កម្សាន្តរ​បស់ PNN

 

អត្ថបទ៖ ពាណិជ្ជកម្ម