ប៉ូលិស​ថៃ​​ចាប់​ជន​សង្ស័យ​ជាង​១០០​នាក់ ​​ករណី​បង្ខំ​​កម្មករ​នេសាទ​​​ខុស​ច្បាប់

ប៉ូលិស​ថៃ​​ចាប់​ជន​សង្ស័យ​ជាង​១០០​នាក់ ​​ករណី​បង្ខំ​​កម្មករ​នេសាទ​​​ខុស​ច្បាប់

​​ជនសង្ស័យ​​ជាង ១០០នាក់​​ត្រូវ​ប៉ូលិស​ថៃ​​ឡោម​ព័ទ្ធ​ចាប់​បាន​​នៅ​​ក្នុង​ប៉ុន្មាន​ខែ​នេះ ​ចាប់​តាំង​ពី​មាន​ការ​​បង្ក្រាប​​លើ​ឧស្សាហកម្ម​នេសាទ​​តាម​សមុទ្រ​ខុសច្បាប់​​​ជា​បន្ត​បន្ទាប់។

 

ប៉ូលិស​ថៃ​​ចាប់​ជន​សង្ស័យ​ជាង​១០០​នាក់ ​​ករណី​បង្ខំ​​កម្មករ​នេសាទ​​​ខុស​ច្បាប់

កាល​ពី​ខែ​មេសា​​ឆ្នាំ​មុន ​សហភាព​អឺរ៉ុប​​បាន​​គំរាម​​​​ឈប់​ទិញ​​​អាហារ​​សមុទ្រ​របស់​ថៃ ​ប្រសិន​បើ​មិន​ដោះ​ស្រាយ​​បញ្ហា​នេសាទ​ខុស​ច្បាប់ ​និង​​ការ​ចោទ​ប្រកាន់​​ពី​ការ​ជួញ​ដូរ​មនុស្ស​​ក្នុង​រយៈ​ពេល ៦ខែ​ទេ​នោះ។​

 

នៅ​ថ្ងៃ​ច័ន្ទ​ម្សិលមិញ ​​ប៉ូលិស​និយាយ​ថា​​កង​កម្លាំង​​មួយ​ក្រុម​​​បាន​ចុះ​ស៊ើប​អង្កេត​​​​ទៅ​លើ​កន្លែង​នេសាទ ៣៦​ករណី និង​ជួយ​សង្គ្រោះ​​ជនរងគ្រោះ​​ពី​ការ​ជួញ​ដូរ​​បាន​១៣០​នាក់។ ប្រទេស​ថៃ ​​​ជា​ប្រទេស​នាំ​គ្រឿង​សមុទ្រ​ចេញ​ទៅ​បរទេស​​​​ច្រើន​ជាង​គេ​លំដាប់​ទី ៣​ក្នុង​ពិភព​​លោក។ ​

 

​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​​ ​បាន​​តាម​ដាន​​ការ​រំលោភ​បំពាន​​កម្លាំង​ពលកម្ម​​ក្នុង​ឧស្សាហកម្ម​នេសាទ​ថៃ បាន​និយាយ​ថា ​ពិត​​ជា​មាន​​ការ​នេសាទ​ខុសច្បាប់ ​​​បង្ខំ​កម្មករ​​ឲ្យ​នេសាទ​ហួស​​កម្រិត ​និង​​​​ជួញ​ដូរ​កម្លាំង​ពលកម្ម​​កម្មករ​ ​ពិត​មែន ដែល​​​ពួកគេ​មក​ពី​ប្រទេស​ជិត​ខាង​ គឺ​​ត្រូវ​ធ្វើ​ការ​ដូច​ទាសករ​។

 

​ប្រភព​ខាង​លើ​ រក​ឃើញ​ថា​កម្មករ​រងគ្រោះ​​ទាំង​នោះ​​មក​ពី​ប្រទេស​កម្ពុជា ​និង​មីយ៉ាន់ម៉ា ​​ដែល​ត្រូវ​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​ហួស​កម្លាំង​លើ​ទូក​នេសាទ​កណ្ដាល​សមុទ្រ ​ថែម​ទាំង​មាន​ទាំង​កុមារ​តូច​ទៀត​ផង។

 

ចំណែក​សហរដ្ឋ​អាមេរិក​ ​បាន​ដាក់​ឈ្មោះ​ប្រទេស​​ថៃ​​ក្នុង​បញ្ជី​ខ្មៅ ​ក្រោយ​មិន​​​បាន​ដោះស្រាយ​បញ្ហា​​រំលោភ​បំពាន​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​នេសាទ​សមុទ្រ៕

 

ប៉ូលិស​ថៃ​​ចាប់​ជន​សង្ស័យ​ជាង​១០០​នាក់ ​​ករណី​បង្ខំ​​កម្មករ​នេសាទ​​​ខុស​ច្បាប់

 

ប៉ូលិស​ថៃ​​ចាប់​ជន​សង្ស័យ​ជាង​១០០​នាក់ ​​ករណី​បង្ខំ​​កម្មករ​នេសាទ​​​ខុស​ច្បាប់

 

 

ចុចអាន៖ តារា​សម្ដែង​ស្រី​ថៃ៦ដួង ដែល​​បាន​ស្វាមី​ជា​​សេដ្ឋី​​ស្ដុកស្ដម្ភ

ចុចអាន៖ មើល​តារា​ថៃ​ល្បី​ៗ​ពេល​នៅ​រៀន​និង​ឥលូវ​ផ្លាស់​ប្ដូរ​យ៉ាង​ណា​ខ្លះ?

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ BBC