ចោរ​៤​នាក់​លួច​មង​ដាក់​ត្រី​២​កា​រ៉ុង​ត្រូវ​ម្ចាស់​មង​ចាប់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​

ខេត្តកំពង់ឆ្នាំង​៖ ពួកចោរ​លួច​មង​ដាក់​ត្រី​មួយក្រុម​មាន​គ្នា​៤​នាក់ ត្រូវបាន​ម្ចាស់​មង​ចាប់ខ្លួន​
​បានប្រគល់​អោយ​សមត្ថ​កិច្ច នៅពេល​ពួកគេ​កំពុង​នាំគ្នា​លួច​យក​មង​ចំនួន​២​កា​រ៉ុង មាន​មង ៣០​ដៃ ដែល​ម្ចាស់​គេ​បាន​ទុក​ក្នុង​ខ្ទម​ស្រែ​។ ការចាប់ខ្លួន​ពួកក្រុម​ចោរលួច​មង​ដាក់​ត្រី ខាង លើ​នេះ បានកើត​ឡើង​នៅ​ម៉ោង​១២ និង​៣០​នាទី ថ្ងៃត្រង់​ទី​៣១ ខែមករា ឆ្នាំ​២០១៦ នៅក្នុង​ខ្ទម​ស្រែ​បឹង​ទួល​អំពិល ស្ថិតនៅ​ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ ឆ្នាំង​។​

​លោក​អនុសេនីយ៍ឯក ម៉ា យន្ត នាយផ្នែក​ព្រហ្ម​ទ​ណ្ឌ័​នគរបាល​ក្រុង​កំពង់ឆ្នាំង បានអោយ ដឹងថា​៖ ពួកចោរ​ទាំង​៤​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​មាន ១​ឈ្មោះ លឹម ធា​រា អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង , ២​ឈ្មោះ ម៉ក អៀង អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​សំរោង សង្កាត់​ផ្សា​ឆ្នាំង , ៣​ឈ្មោះ នួន ម៉ានិត អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ត្រពាំង​បី , និង​៤​ឈ្មោះ ចៀម ចាន់​ធឿន អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ដែកដុល សង្កាត់​ផ្សា​ឆ្នាំង ពួកគេ​ទាំង​៤​នាក់​មាន មុខរបរ ជា​កម្មករ​លីសែង នៅ​កំពង់ផែ​ផ្សារ​ក្រោម និង​មាន​ម្នាក់​ធ្លាប់ជា​គុក​ក្នុង​រឿង​ចោរ កម្ម​។​

​លោក អ៊ុំ ចក់ អាយុ​៤១​ឆ្នាំ ជា​ម្ចាស់​មង​រស់នៅ​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង​
​ក្រុង​កំពង់ឆ្នាំង បាន​និយាយ​អោយ​សមត្ថកិច្ច​ដឹងថា​៖ មង​ក្រឡា​៤​ហ៊ុន​២​កា​រ៉ុង​នេះ​មាន ប្រវែង ២១០០​ម៉ែត្រ ដែល​គាត់​បាន​ខ្ចីលុយ​ចងការ​ពី​អង្គការ​ចំនួន​២​លាន​រៀល យកមក ទិញ​ដាក់​ចាប់​ត្រី​ដើម្បី​ចិញ្ចឹម​ក្រុមគ្រួសារ​ប្រពន្ធ​កូន ដែលជា​រៀងរាល់ថ្ងៃ​គាត់​ដាក់មង ចាប់ ត្រី​បាន​ពី​៤​ទៅ​៦​គីឡូ​តែប៉ុណ្ណោះ និង​យក​ត្រី​ទៅ​លក់បាន​ប្រាក់​ពី​៣​ទៅ​៥​ម៉ឺន​រៀល​។​

ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមករា លោក​បាន​សារ​មង​ដោះយក​ត្រី​រួចហើយ​បាន​
​យក​មង​ច្រក​ក្នុងកា​រ៉ុង​ចំនួន​២​កា​រ៉ុង យកទៅ​ទុក​ក្នុង​ខ្ទម​ចាំ​ស្រែ​ក្នុង​បឹង​ធំ​ដូច​សព្វដង​។​បន្ទា​
​ប់ម​កនៅ​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ មាន​គេ​លួច​ទូរ​សព្ទ័​ប្រាប់​គាត់​ទើប​គាត់​រូតរះ​ជិះ​កាណូត​
​បា​ឡា​ស្មាច់​១​គ្រឿង​មាន​គ្នា​២​នាក់មក​ខ្ទម​ចាំ​ស្រែ​គាត់ ក៏​ឃើញ​ពួកចោរ​ទាំង​៤​នាក់​បាន លួច យក​មង​គាត់​ដាក់​លើ​ទូក​១​គ្រឿង​គាត់​ក៏បាន​ឃាត់ខ្លួន​ពួកគេ​ហើយ​បាន​រាយការណ៍ ជូន​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ​មូលដ្ឋាន នាំខ្លួន​ក្រុមចោរ​និង​វត្ថុតាង​មកកាន់​អធិការនគរបាល​
​ក្រុង​កំពង់ឆ្នាំង​។​

​លោក​អនុសេនីយ៍ឯក ម៉ា យន្ត បាន​អោយដឹងទៀតថា​៖ វត្ថុតាង​ក្នុង​រឿង​ចោរកម្ម នេះ រួម មាន​មង​២​កា​រ៉ុង មាន​ប្រវែង​២១០០​ម៉ែត្រ ទូក​១​គ្រឿង និង​ជនសង្ស័យ​ចំនួន​៤​នាក់ ត្រូវ​
​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​តាម​និតិ​វិធី បញ្ជូន​ខ្លួន​ទៅកាន់​ការិយាល័យ​នគរបាល​ព្រ ហ្ម​ទ​ណ្ឌ័​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​ផ្តន្ទា ទោស​តាម​បញ្ញា​ត្តិ​ច្បាប់​៕ រិ​ទ្ធិ ជ័យ​ ​

KA-01-02-2015-22 KA-01-02-2015-23