រសជាតិ​ម្ហូប​ថៃពិត​លើដីកោះរ៉ុង​កម្ពុជា

រសជាតិ​ម្ហូប​ថៃពិត​លើដីកោះរ៉ុង​កម្ពុជា

ទៅដើរ​លេង​នៅ​កោះរ៉ុង? ចូល​ចិត្ត​ម្ហូបថៃ? នៅ​តំបន់​ដាច់​ស្រាល ប្រហែល​ជាពិបាក​រក​ម្ហូប​ដែល​ខ្លួន​ចូល​ចិត្ត​ញុំា​ហើយ​មែនទេ?

 

សម្រាប់​អ្នក ​ដែល​ពេញ​និយម​ម្ហូបអាហារ​ថៃ ឬ​ចង់​សាកល្បង​ភ្លក់​ម្ហូប​ថៃ​ដែល​មាន​រស​ជាតិ​ដើម​ពិតៗ​ពី​ចុង​ភៅ​ជនជាតិ​ថៃ​ ដែល​មាន​បទពិសោធន៍​ជាង​១០ឆ្នាំ នៅ​សហរដ្ឋអាមេរិក អាច​រក​ឃើញ​ឱជារស​ដើម​នៅ​លើ​កោះរ៉ុង។

 
រសជាតិ​ម្ហូប​ថៃពិត​លើដីកោះរ៉ុង​កម្ពុជា

 អាហារដ្ឋាន​​ឈ្មោះ  “Sigi’n Thai Food” ដែល​ល្បី​ឆ្ងាញ់​នៅ​កោះរ៉ុង

 

ហាង​អាហារ​ថៃ​មួយ​កន្លែង​នេះ​មាន​ឈ្មោះ​ថា “Sigi’n Thai Food” ដែល​​ម្ហូប​ថៃ​ជាច្រើន​មុខ​ លក់​ក្នុង​តម្លៃ​សមរម្យ។ អតិថិជន​ជាច្រើន​ជាខ្មែរ​ និង​បរទេស​តែង​​​និយាយ​សរសើរ​ពី​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​ដែល​ចំអិន​យ៉ាង​រហ័ស​ និង ​ស្ទាត់​ជំនាញ ដោយ​បុរស​​វ័យ​ហាសិប​ម្នាក់​។

 

Sigi ជា​ឈ្មោះ​ចុងភៅ​ជន​ជាតិ​ថៃ​ ដែល​ធ្លាប់​ជា​ចុង​ភៅ​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​ទីក្រុង​ញ៉ូវយ៉ក។ លោក​ជា​ចុងភៅ​ដែល​មានទំនុក​ចិត្ត​លើ​ស្នាដៃ​របស់​ខ្លួន​ ដោយ​ធានា​ជូន​អតិថិជនថា៖​ «បើ​មិន​ឆ្ងាញ់​ មិន​យក​លុយ»។ ហើយ​ជាការពិត​រាល់​អតិថិជន​របស់​លោក​ទទួល​ទាន​អាហារ​រួចហើយ ​តែងតែ​បង់​ថ្លៃ​អាហារ!!!

 
រសជាតិ​ម្ហូប​ថៃពិត​លើដីកោះរ៉ុង​កម្ពុជា

 

រសជាតិ​ម្ហូប​ថៃពិត​លើដីកោះរ៉ុង​កម្ពុជា

 

 

 

អត្ថបទ៖ កើត​ ចន្ទ្រា