ស្រវឹង​ឈ្លោះ​និង​ដេញ​វាយ​ប្រពន្ធ លុះ​ព្រឹក​ឡើង​ប្រទះឃើញ​ចងក​សម្លាប់ខ្លួន

ភ្នំពេញ: រស​ម្នាក់​ពេល​ស្រវឹង បាន​ទាស់​ពាក្យសំដី ជាមួយ​ប្រពន្ធ រហូត​យក​ច្រវាក់​ដេញ​វាយប្រពន្ធ​ថែមទៀត តែ​ត្រូវ​ប្រពន្ធ​រត់ចេញ​ពី​កន្លែង​ស្នាក់នៅ​ទៅ​ដេក​ផ្ទះ​បង​នៅ​ជិត​នោះ​។​

​លុះ ព្រឹក​ឡើង​ប្រពន្ធ​ដើរ​ត្រឡប់មកផ្ទះ​វិញ ក៏​ប្រទះឃើញ​ប្តី​យក​កន្សែងពោះគោ​ចង​.​កសម្លាប់ខ្លួន​បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅ​ចំណុច​ការដ្ឋាន​សំណង់​មួយកន្លែង​ក្នុងភូមិ​ក្រោលគោ សង្កាត់គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ រួច​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​។​

​បុរស​ដែល​បាន​ចងក​ធ្វើអត្តឃាត​នេះ​មានឈ្មោះ នួន សុរិយា អាយុ​២៧​ឆ្នាំ ជាកម្មករសំណង់ ស្នាក់​កន្លែងកើតហេតុ​ខាងលើ មាន​ស្រុកកំណើត​ខេត្តព្រៃវែង មានប្រពន្ធ​ឈ្មោះ មាន ខ្មៅ អាយុ​២៨​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ។​

 មុនពេល​កើតហេតុ​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​១ ខែកុម្ភៈ គេ​ឃើញ​ជនរងគ្រោះ​ត្រឡប់​មកពីស៊ីផឹក​វិញ​ទាំង​ស្រវឹង រួច​ក៏មាន​ជម្លោះ​ជាមួយ​ប្រពន្ធ ដោយ​គេ​មិនដឹងថា មានរឿងអ្វី​នោះទេ ។ ដោយ​ជនរងគ្រោះ​រករឿង​វាយ​ប្រពន្ធ និង​វាយកម្ទេច​របស់របររាយប៉ាយ​ពេញ​ផ្ទះ ។ ដោយ​ស្ត្រី​ជា​ប្រពន្ធ​ខ្លាច​ប្តី​វាយ ក៏រ​ត់ទៅ​ដេក​នៅផ្ទះ​បងលុះ​ព្រឹក​ឡើង​ទើប​ភ្ញាក់ផ្អើល​ថា ជនរងគ្រោះ​បាន​ចង​.​ក​ស្លាប់​បាត់ទៅហើយ​។​

​ក្រោយពី​ទទួល​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​និង​ជំនាញ បានមក​ដល់​ហើយបានធ្វើ​កំណត់ហេតុ និង​ពិនិត្យ​លើ​ខ្លួន​សាកសព មិន​​ឃើញ​មាន​អ្វី​ប្លែក​នោះទេរួច​បានប្រគល់​សព អោយទៅ​ក្រុមគ្រួសារ ដឹកយក​ទៅធ្វើ​បុណ្យ នៅឯស្រុកកំណើត​៕​