ផ្ទះ​១​ខ្នង​នៅក្នុង​តំបន់​ឧទ្យាន​អង្គរ ក្បែរ​ភ្នំ​បាខែង ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​

សៀមរាប: លំនៅឋាន របស់​ប្រជាពលរដ្ឋ ១​ខ្នង​ទំហំ​៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ  ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសីនៅក្នុង​តំបន់​ឧទ្យាន​អង្គរ ក្បែរ​ភ្នំ​បាខែង ត្រូវបាន អគ្គិភ័យ​លេប​ត្របាក់
ទាំងស្រុង​។

​ហេតុការណ៍​នេះ​បាន កើតឡើង កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​១ ខែកុម្ភៈឆ្នាំ​២០១៦ នៅ​ចំណុច​ខាងត្បូង​ភ្នំ​បាខែង​ក្នុងព្រៃ​​ឧទ្យាន​អង្គរ ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ។​

​ម្ចាស់​ឈ្មោះ​យូរ យៀប ភេទ​ស្រី អាយុ​៥៣ ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ស្នាក់នៅកន្លែងកើតហេតុ​ខាងលើ​។​បណ្ដាលអោយ​ទ្រព្យ​​សម្បត្តិ នៅក្នុង​ផ្ទះ​ឆេះ​គ្មានសល់​ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១​គ្រឿង ម៉ាក​ហុងដា​គុប កង់​ចំនួន​២​គ្រឿង ទូរទស្សន៍ចំនួន​២​គ្រឿង និង​សម្ភារៈ មួយចំនួន​។​ករណីនេះ មិនមាន មនុស្ស​ណា​ម្នាក់រងរបួស​នោះទេ​។​

​អគ្គីភ័យ​នេះ​បាន​រលត់​ទាំងស្រុង​នៅវេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ដដែល​។​មូលហេតុបណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​៕​R

ផ្ទះ​១​ខ្នង​នៅក្នុង​តំបន់​ឧទ្យាន​អង្គរ ក្បែរ​ភ្នំ​បាខែង ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​

ផ្ទះ​១​ខ្នង​នៅក្នុង​តំបន់​ឧទ្យាន​អង្គរ ក្បែរ​ភ្នំ​បាខែង ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​