តូចចិត្ត​គ្មាន​កូន​៖ អនុវត្តតាម​គ្រូពេទ្យ​មានកូន​ម្តង ១៧ នាក់​

Doliprane TVC

​កាលពីពេល​ថ្មីៗ​នេះ​មាន​ព័ត៌មាន​ដែល​មិនគួរ​ឲ្យ​ជឿ​មួយ​បានកើត​ឡើង​នៅលើ​ទឹកដី​នៃ​ទីក្រុង Indianapolis សហរដ្ឋអាមេរិក ដោយមាន​ស្ត្រី​ម្នាក់​ទើបតែ​បំបែក​ឯតទគ្គ​កម្ម​ថ្មី​ដែល​អាច​ពពោះ និង សម្រាលកូន​ច្រើនជាងគេ​ក្នុង​ពិភពលោក ពោលគឺ​អាច​ពពោះ​កូន ១៧ នាក់ និង សម្រាល​ក្នុងពេល​តែមួយ ។

យោងតាម​ប្រភព​មកពី​គេហទំព័រ healthadvisor បាន​ឲ្យ​ដឹងថា ស្ត្រី​ជា​ម្ដាយ​របស់​ទារក​ទាំង ១៧ នាក់​ខាងលើ​មានឈ្មោះ Catherine Bridges រស់នៅក្នុង​ទីក្រុង Indianapolis រដ្ឋ Indiana សហរដ្ឋអាមេរិក ហើយ​សម្រាប់​ទារក ១៧ នាក់​នេះ នាង​ត្រូវ​ប្រើពេល ២៩ ម៉ោង​ទើប​សម្រាល​រួច ។ ជាមួយគ្នានេះដែរ​លោក​វេ​ជ្ជ​បណ្ឌិត Jack Morrow ដែលជា​អ្នកទទួលបន្ទុក​សម្រាល​កូន​ទាំង ១៧ នាក់​របស់​អ្នកស្រី Catherine Bridges បាន​និយាយថា នេះ​ជា​បទពិសោធ​ដ៏​អស្ចារ្យ ហើយក៏​ជា​លើកដំបូង​របស់លោក​ដែរ​ដែល​បាន​ជួប​រឿង​បែបនេះ ។

លោក Jack Morrow ដដែល​បាន​ពន្យល់​ទាំង​ហួសចិត្ត​ថា «​ទារក​បានចេញ​មក​មួ​យ​ហើយ​មួយទៀត មួយ​ហើយ​មួយទៀត មួយ​ហើយ​មួយទៀត​…​សុទ្ធតែ​ប្រុស​! ខ្ញុំ​គិតថា​នេះ​គឺជា​សុបិន​អាក្រក់​របស់ខ្ញុំ​នៅក្នុង​រយៈពេល​ដ៏​យូ​បំផុត​មួយ ! » ។ ​ ​សម្រាប់​អតីតកាល​របស់​អ្នកស្រី Catherine Bridges និង ស្វាមី ទាំងពីរ​នាក់​គឺ​ធ្លាប់ជា​មនុស្ស​អសមត្ថភាព​ក្នុង​ការបង្ក​កំណើត ។ ក្រោយមកទៀត​ពួកគេ​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​បាន​ព្យាយាម​ទៅ​ព្រឹក្សា​ជាមួយ​គ្រូពេទ្យ​នៅ​គ្លី​និ​ច​មួយកន្លែង​មានឈ្មោះ​ថា Rhodes Island fertility ហើយក៏​ទួលបាន​លទ្ធផល​ដូចដែល​យើង​បានឃើញ​នេះ​តែម្ដង ។

ច​ពោះ​កូនប្រុស​ទាំង ១៧ នាក់​នេះដែរ​មាន​ឈ្មោះថា James, Jacob, Jarod, Jarvis, Jason, Jeffrey, Jeremy, Jerome, Jesse, Jimmy, Joachim, Jonathan, Jonas, Joseph, Julian, Jimbo និង Darth Porkinus ៕ (​ប្រព​ភ ហ៊ែ​ល​អេ​ដ​វ៉ា​យ​ស័​រ​) កុសល​