ប្រកាសពិធីប្រគល់ ពានរង្វាន់អត្តពលិក គ្រូបង្វឹក និងអ្នកសារព័ត៌មាន ប្រចាំឆ្នាំ២០១៥

ភ្នំពេញ៖ នៅទីស្នាក់ការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០១៦ នេះ បានរៀបចំកិច្ចប្រជុំស្តីពី ប្រកាសពិធីប្រគល់ ពានរង្វាន់អត្តពលិកប្រចាំឆ្នាំ ២ ០១៥  “Cambodia Sport Award Ceremony ២០១៥”  ដែលជាព្រឹត្តិការណ៍ដ៏ធំលើកដំបូងគេ ក្នុងប្រទេសកម្ពុជាក្រោមការឧបត្ថម្ភពី NAGA WORLD ។

ដោយកិច្ចប្រជុំខាងលើនេះ អញ្ជើញចូលរួមពី លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា , លោក Nuno Bastos នាយកផ្នែករៀបចំ កម្មពិធីកម្សាន្តនៅណាហ្គាវើល , បណ្តាប្រធាន , អនុប្រធាន និងអគ្គលេខាធិការនៃ សហព័ន្ធជាតិចំនួន ៤៥ ក្នុងនោះសហព័ន្ធជាតិអូឡាំពិក ចំនួន ២១សហព័ន្ធ និងសហព័ន្ធជាតិអូឡាំពិក ចំនួន២៤សហព័ន្ធ  ព្រមទាំងកីឡាករ-កីឡាការិនីដែលធ្លាប់ទទួលបានមេដាយមាស ប្រាក់ និងសំរិទ្ធ ក្នុងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិក្នុងឆ្នាំ២០១៥នេះតែម្តង។ 

លោក Nuno Bastos នាយកផ្នែករៀបចំកម្មពិធីកម្សាន្ត នៅណាហ្គាវើលបានមានប្រសាសន៍ថា ណាហ្គាវើលជាដៃគូធំបំផុតជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងពិធីប្រគល់រង្វាន់ដល់ក្រុមកីឡាករកម្ពុជា ជាលើកដំបូងដែលនឹងប្រព្រឹត្តទៅ នាថ្ងៃព្រហស្បតិ៍ ទី ១៨ ខែកុម្ភៈ ២០១៦។ ការលើកទឹកចិត្ត នៅពីក្រោយរង្វាន់ទាំងនេះ គឺផ្តល់ការទទួលស្គាល់អត្តពលិកកម្ពុជា គ្រូបង្វឹក និងអ្នកសារព័ត៌មាន ប្រចាំឆ្នាំ២០១៥ ចំពោះស្នាដៃឆ្នើមរបស់ពួកគេពេញមួយឆ្នាំ និងលើកទឹកចិត្តឲ្យពួកគេប្រឹងប្រែង ដើម្បីទទួលបានលទ្ធផលល្អប្រសើរបន្តទៀត។ 

លោកបានបន្តថា ការបន្តភាពជាដៃគូសារជាថ្មី រវាងណាហ្គាវើល និងគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជាក្នុងឆ្នាំ២០១៥ បានឆ្លុះបញ្ចាំងឲ្យឃើញថា ណាហ្គាវើលនៅតែបន្តជួយឧបត្ថម្ភ ក្រុមកីឡាករកម្ពុជាចូលរួមការប្រកួត កីឡាអូឡាំពិកក្នុងទីក្រុងរីយ៉ូ ក្នុងឆ្នាំ២០១៦ កីឡាស៊ីហ្គេមក្នុងប្រទេសម៉ាឡេស៊ី ឆ្នាំ ២០១៧ និងកីឡាអាស៊ានហ្គេម ក្នុងប្រទេសឥណ្ឌូនេស៊ីឆ្នាំ ២០១៨ ជាបន្តទៀត។ ដើម្បីលើកទឹកចិត្តដល់ក្រុមកីឡា និងថ្នាក់ដឹកនាំកីឡាកម្ពុជា ចូលរួមក្នុងការប្រកួតកីឡាធំៗទាំងនេះ ណាហ្គាវើលបានផ្តល់រង្វាន់លើកទឹកចិត្ត ដល់អត្តពលិកស្នាដៃមេដាយ និងធ្វើជាអ្នកឧបត្ថម្ភក្នុងការប្រគល់រង្វាន់ ដល់ក្រុមកីឡាកម្ពុជារហូតដល់ឆ្នាំ ២០១៨។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានថ្លែងថា រង្វាន់ដែលត្រូវផ្តល់ជូនកីឡាកម្ពុជារួមមាន៖ អត្តពលិកឆ្នើមប្រចាំឆ្នាំទំាង ២ ភេទ ទទួលបានរង្វាន់ ៣០០០ដុល្លារអាមេរិក, អត្តពលិកពិការឆ្នើមប្រចាំឆ្នាំទំាង ២ ភេទ ទទួលបានរង្វាន់ ១៥០០ដុល្លារអាមេរិក, អត្ថបទចុះផ្សាយឆ្នើម និងរូបភាពកីឡាល្អដាច់គេប្រចាំឆ្នាំ ទទួលបានរង្វាន់ ១០០០ដុល្លារអាមេរិក, គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំទទួលបាន រង្វាន់២០០០ដុល្លារអាមេរិក ហើយនឹងត្រូវជ្រើសរើសតាមការបោះឆ្នោត ពីសាធារណជនដែលជាអ្នកគាំទ្ររបស់ពួកគេតាមរយៈគេហទំព័រហ្វេសប៊ុក របស់ណាហ្គាវើលដោយចុច “Like” អត្តពលិកដែលពួកគេពេញចិត្ត៕

ប្រកាសពិធីប្រគល់ ពានរង្វាន់អត្តពលិក គ្រូបង្វឹក និងអ្នកសារព័ត៌មាន ប្រចាំឆ្នាំ២០១៥

ប្រកាសពិធីប្រគល់ ពានរង្វាន់អត្តពលិក គ្រូបង្វឹក និងអ្នកសារព័ត៌មាន ប្រចាំឆ្នាំ២០១៥

ប្រកាសពិធីប្រគល់ ពានរង្វាន់អត្តពលិក គ្រូបង្វឹក និងអ្នកសារព័ត៌មាន ប្រចាំឆ្នាំ២០១៥

ប្រកាសពិធីប្រគល់ ពានរង្វាន់អត្តពលិក គ្រូបង្វឹក និងអ្នកសារព័ត៌មាន ប្រចាំឆ្នាំ២០១៥