លោកឧកញ៉ា ម៉ុង ឫទ្ធី កំពុងរង់ចាំ អ្នកមកទារលុយ តាំងពីម៉ោង ៨ព្រឹក រហូតដល់ ម៉ោង ១១និង៣០នាទី

ភ្នំពេញ៖ លោក ឧកញ៉ា ម៉ុង ឫទ្ធី នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បាននឹងកំពុងអង្គុយរង់ចាំអ្នកមកទារលុយពីឧកញ៉ា ក្រោយពីសារព័ត៌មានក្នុងស្រុក បានផ្សាយឧកញ៉ា មិនបានបង់ប្រាក់ទៅរដ្ឋ។

លោក ឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនថា “ខ្ញុំបានមកអង្គុយរង់ចាំអ្នកមកទាលុយ តាំងពីម៉ោង៨ព្រឹករហូតដល់ម៉ោង១១.៣០នាទីទៅហើយ នៅតែមិនឃើញវត្តមានអ្នកមកទារលុយខ្ញុំមកដល់ទេ។ ខ្ញុំបានសាកសួរទៅលោក តឹករ៉េត សំរេច តើលោកមានដឹងទេថា អ្នកណាជាអ្នកផ្តល់ឯកសារទៅដល់ដៃអ្នកសារព័ត៍មាន គាត់ថា ក្រោយពីបានចុះហត្ថលេខារួចមកគាត់ បានប្រគល់ទៅឱ្យលោកសេរី គាត់មិនបានឱ្យទៅអ្នកណាក្រៅពីនោះទេ “។

លោកបានលើកឡើងថា លោកសំណូមពរ បើក្នុងច្បាប់មិនអនុញ្ញាត្តិឱ្យបុគ្គលណាបញ្ចេញឯកសារនេះទេនោះ បុគ្គលដែលប្រព្រឹត្តខុសត្រូវតែលាលែងចេញពីតំណែង បើមិនលាលែងទេ ប្រធានស្ថាប័នត្រូវតែដកចេញពីតំណែង ។

លោកបញ្ជាក់ថា “ខ្ញុំមានសំណូមពរដល់គ្រប់ស្ថាប័នដែលពាក់ព័ន្ធ សូមមេត្តាជួយរកមុខអ្នកដែលបានបញ្ចេញឯកសារនេះ បង្កឱ្យបះពាល់កិត្តិយសសេចក្តីថ្ថៃថ្នូរបស់រូបខ្ញុំ ។ដូចខ្ញុំបាននិយាយនៅក្នុងសន្និបាតហើយថា នៅក្នុងជួរបក្សយើងខ្វះការយោគយល់គ្នា បើទោះបីខ្ញុំនៅជំពាក់លុយរដ្ឋក៏ដោយមិនត្រូវបញ្ចេញឯកសារនេះ ទៅខាងក្រៅឱ្យគេដឹងទេ ។ នេះចេះខ្ញុំបានសងលុយទៅរដ្ឋរួចហើយ កុំអីមិនដឹងជាយ៉ាងណានោះទេ ខ្ញុំទាញចំណាប់អារម្ភមួយឱ្យប្រីយមិត្តFB នឹងជនរួមជាតិមេត្តាជ្រាថាវិស័យឯកជន នៅពេលនេះកំពង់តែដើរតួនាទីសំខាន់ណាស់ ក្នុងការអភវឌ្ឍន៍ប្រទេសយើង ផ្តល់ការងារជួនប្រជាជនធ្វើរាប់លាននាក់ធ្វើ ក្នុងនោះផងដែក្រុមហ៊ុនម៉ុង ឫទ្ធីក៏ជាអ្នកបានចូលរួមចំណែកយ៉ាងសំខាន់ លើវិស័យកសិកម្ម កសិឧស្សាហកម្មដែលបានផ្តល់ការងារជូនប្រជាជន ដោយផ្ទាល់នឹងដោយប្រយោល រាប់ម៉ឺននាក់ផងដែ”៕

លោកឧកញ៉ា ម៉ុង ឫទ្ធី កំពុងរង់ចាំ អ្នកមកទារលុយ តាំងពីម៉ោង ៨ព្រឹក រហូតដល់ ម៉ោង ១១និង៣០នាទី

លោកឧកញ៉ា ម៉ុង ឫទ្ធី កំពុងរង់ចាំ អ្នកមកទារលុយ តាំងពីម៉ោង ៨ព្រឹក រហូតដល់ ម៉ោង ១១និង៣០នាទី