មកត្រឹមម៉ោង១១និង៩ នាទី ផេកហ្វេសប៊ុក សម្តេចតេជោ មានអ្នកចុច Likes ជាង២លាននាក់

ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានប្រកាសថា ផេកហ្វេសប៊ុក ( Facebook) សម្តេចមានអ្នកគាំទ្រនិងចូលចិត្ត (Likes) មកទល់ម៉ោង ១១និង៩នាទីថ្ងៃទី ២ កុម្ភៈ  គឺមានរហូតទៅដល់ ២, ០៩៩ , ៧៤០លាននាក់។

សម្តេចបានបញ្ជាក់ថា “ខ្ញុំសូមអរគុណជនរួមជាតិ និងយុវជន យុវតីទាំងក្នុង និងក្រៅប្រទេសដែលបានគាំទ្រខ្ញុំ គ្រប់ពេល។ ថ្ងៃនេះខ្ញុំសូមនិយាយអំពីប្រវត្តិ Facebook ខ្ញុំជម្រាបជូនជនរួមជាតិឲ្យបានដឹងថាតើ Facebook ខ្ញុំនេះចាប់បើកនៅពេលណា? មានយុវជនម្នាក់ដែលក្រោយពីបានបញ្ចប់ការសិក្សានៅប្រទេសកម្ពុជាហើយ គឺបានអាហារូបករណ៍ទៅសិក្សានៅប្រទេសកាណាដា និងសហរដ្ឋអាមេរិក។ ដោយសារមើលឃើញ អំពីសារៈសំខាន់បណ្តាញ Facebook នៅក្រៅប្រទេសដែលមានការនិយមចូលចិត្តពីយុវវ័យនិងនិស្សិតជាច្រើន ហើយយុវជនរូបនេះគិតថា នាយករដ្ឋមន្រ្តីកម្ពុជា ត្រូវតែមានបណ្តាញសង្គមបែបនេះ ដើម្បីមានទំនាក់ទំនងល្អ កាន់ តែជិតស្និទ្ឋជាមួយប្រជាជន ជាពិសេសយុវជន ទើបនៅថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១០ យុវជនរូបនេះ បានរៀបចំបង្កើត Facebook ដាក់ឈ្មោះខ្ញុំ “Samdech Hun Sen, Cambodian Prime Minister” ។

យុវជនរូបនេះបានរៀបចំបង្ហោះជាព័ត៌មានអំពីសកម្មភាពសម្តេច  រួមទាំងព័ត៌មានសង្គម ព្រមទាំងរូបថត និងព័ត៌មានទាក់ទាញទេសចរណ៍កម្ពុជា។ សម្តេចបានតាមដានមើលព័ត៌មានអំពី Facebook ដែលមានឈ្មោះ សម្តេចជាប្រចាំ ទន្ទឹមនិងនោះគឺមានអ្នកបង្កើត Facebook ដែលបានដាក់ឈ្មោះសម្តេចជាច្រើនផ្សេងទៀត។

ខុទ្ទកាល័យសម្តេចក៏បានចេញលិខិតបដិសេធន៍ពីមុនថា នាយករដ្ឋមន្រ្តីពុំទាន់មាន Facebook ផ្ទាល់ខ្លួននៅ ឡើយទេ នៅពេលនោះ។ ខាងគណបក្សប្រឆាំងបានប្រកាសថា មេដឹកនាំគណបក្សគេគឺឈ្នះដាច់បក្ស កាន់អំណាច សព្វថ្ងៃ ដែលនៅពេលនោះគឺសម្តេចពុំទាន់មាន Facebook ផ្លូវការនៅឡើយ គឺគេប្រកួតតែជា មួយខ្លួនឯង។ ចំពោះយុវជនដែលបានរៀបចំបង្កើត Facebook សម្តេចនៅតែបន្តផ្សាយព័ត៌មានជាធម្មតា ទោះបីពុំទាន់មានការទទួលស្គាល់ជាផ្លូវការក៏ដោយ។

សម្តេចបន្តថា “ ខ្ញុំបន្តតាមដានពិនិត្យទៅលើ Facebook ទាំងអស់ដែលប្រើប្រាស់ឈ្មោះខ្ញុំ ហើយប្រៀបធៀប គុណភាព ការផ្សាយ និងការទទួលខុសត្រូវ ដែលខ្ញុំសម្រេចថានឹងត្រូវជ្រើសរើសយកមួយជាផ្លូវការ។ នៅពេលដែលគេហទំព័រយុវជនរូបនេះនេះទទួលបានអ្នកគាំទ្រ ១លាន៥ម៉ឺននាក់ នៅក្នុងខែ កញ្ញា ឆ្នាំ ២០១៥ គឺខ្ញុំបានប្រាប់កូនប្រុសរបស់ខ្ញុំអោយស្វែងរកយុវជនរូបនេះ ហើយបន្ទាប់មកក៏បានទទួលស្គាល់ Facebook នេះជាផ្លូវការរបស់ខ្ញុំតែម្តងនៅថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៥”។

សម្តេចបានលើកឡើងទៀតថា “ក្រោយពីខ្ញុំបានប្រកាសទទួលស្គាល់ Page នេះជាផ្លូវការរបស់ខ្ញុំ និងបាន បញ្ជាក់ទៅក្រុមហ៊ុន Facebook ដើម្បី (Verify)បញ្ជាក់ថាជា Page របស់ខ្ញុំ គឺខ្ញុំសង្កេតឃើញកំណើនចំនួន អ្នកគាំទ្រ និង Likes បានកើនឡើងយ៉ាងខ្លំាង។ តាមពិតទៅខ្ញុំទើបចាប់កាន់កាប់ Page ផ្ទាល់ខ្លួនរបស់ខ្ញុំចាប់ពីខែ ២០ កញ្ញា្ ២០១៥ មកទល់ថ្ងៃទី ២ កុម្ភះ ឆ្នាំ ២០១៦ (ជាង៤ ខែ) គឺបានទទួលការគាំទ្រនិង Likes (2,099,740) ។ ខ្ញុំប្រើប្រាស់ Facebook គឺដើម្បីប្រយោជន៌សង្គម និងបានដឹងអំពីសុខទុក្ខពលរដ្ឋ ព្រមទាំងផ្តល់ឱកាសអោយពលរដ្ឋបាននៅកាន់តែជិតស្និទ្ឋជាមួយខ្ញុំ។ កន្លងមកថ្មីៗនេះ ខ្ញុំបានដោះ ស្រាយបញ្ហាសង្គមជាតិ និងជួយពលរដ្ឋកម្ពុជាបានច្រើនតាមរយៈបណ្តាញសង្គមនេះ។ ខ្ញុំប្រើប្រាស់បណ្តាញសង្គមនេះមិនទៅប្រកួតប្រជែងជាមួយអ្នកណាម្នាក់ឡើយ។ ចំនួនអ្នកគាំទ្រច្រើននៅក្នុង បណ្តាញ Facebook គឺជាសម្លេងគាំទ្ររបស់ពលរដ្ឋដែលចូលចិត្តខ្ញុំ នៅពេលដែលបងប្អូនដឹងថា នេះគឺជាគេហទំព័រពិតតែមួយរបស់ខ្ញុំ។ ខ្ញុំសូមស្វាគមន៍ទាំងអស់គ្នា ទោះបីបងប្អូនមកពីបក្សណាក៏ដោយ”៕

មកត្រឹមម៉ោង១១និង៩ នាទី ផេកហ្វេសប៊ុក សម្តេចតេជោ មានអ្នកចុច Likes ជាង២លាននាក់

មកត្រឹមម៉ោង១១និង៩ នាទី ផេកហ្វេសប៊ុក សម្តេចតេជោ មានអ្នកចុច Likes ជាង២លាននាក់

មកត្រឹមម៉ោង១១និង៩ នាទី ផេកហ្វេសប៊ុក សម្តេចតេជោ មានអ្នកចុច Likes ជាង២លាននាក់

មកត្រឹមម៉ោង១១និង៩ នាទី ផេកហ្វេសប៊ុក សម្តេចតេជោ មានអ្នកចុច Likes ជាង២លាននាក់

មកត្រឹមម៉ោង១១និង៩ នាទី ផេកហ្វេសប៊ុក សម្តេចតេជោ មានអ្នកចុច Likes ជាង២លាននាក់