Bosch លក់បាន ៧០ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០១៥ ជាកត្តាជម្រុញកំណើន នៃអាជីវកម្មកម្ពុជា

ភ្នំពេញ ៖ Boschគឺក្រុមហ៊ុនផ្គត់ផ្គង់ សំភារៈអេឡិចត្រូនិច ដ៏ធំជាងគេមួយនៅក្នុងពិភពលោក នៅព្រឹកថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ២០១៦នេះបានអះ អាងថា ក្នុងមួយឆ្នាំៗ Bosch លក់បាន ៧០ពាន់លានអឺរ៉ូ ដែលជាកត្តាចំបងជួយ ជម្រុញកំណើននៃអាជីវកម្មកម្ពុជា។

អគ្គនាយករបស់Bosch លោកDenner បានមានប្រសាសន៍ថា "យើងបានសម្រេចនូវ គោលដៅអាជីវកម្មរបស់ យើង កំណើនការលក់មាន អត្រាចំនួនប្រមាន ១០ ភាគរយលទ្ធផលប្រមាណជា ប្រាំពាន់លានអឺរ៉ូត្រូវបានកត់ ត្រាទុកអត្រាប្រាក់ចំណេញពីប្រតិបត្តិការ (មុនបង់ពន្ធ និងការប្រាក់) មានកំណើនប្រមានជា៦,៥ភាគរយ វិស័យបច្ចេកវិទ្យាយាន្តជំនិះរបស់Boschមានកំណើនលឿនរហូតលើស ពីផលិតកម្មរបស់ទីផ្សារយាន្តជំនិះវិស័យបច្ចេកវិទ្យាថាមពលនិងសំណង់អគាររបស់Boschមានកំណើនការលក់ខ្ពស់កំណើន ផលលក់ពីខ្ពង់នៅក្នុងតំបន់អាស៊ី និងអាមេរិកខាងជើង" ។ យោងតាមតួលេខបឋម " ក្នុងឆ្នាំ២០១៥Bosch Group សម្រេចបាននូវផលលក់ សរុបជាង៧០ពាន់លានអឺរ៉ូជាលើកដំបូងបង្អស់របស់ខ្លួន ។ក្រុមហ៊ុនទទួលបានកំណើនប្រាក់ចំណូល ប្រមាណដប់ភាគរយនៅក្នុងឆ្នាំមុន ហើយប្រាក់ចំណេញក៏ប្រសើរឡើងផងដែរ។ បន្ទាត់ពីទូទាត់ផលប៉ះ ពាល់មិនទៀងទាត់ទាំងឡាយ ប្រាក់ចំណេញទទួលបានប្រមាណ ៤,៥ ពាន់លានអឺរ៉ូ។ អត្រាប្រាក់ចំណេញ ពីប្រតិបត្តិការ (មុនបង់ពន្ធ និងការប្រាក់) មានចំនួនប្រមាណ ៦,៥ ភាគរយ ដែលអត្រានេះខ្ពស់ជាងកាលពី ឆ្នាំមុនប្រសិនបើប្រៀបធៀបគ្នា ។

អនុបាតមូលធន(Equity ratio) រក្សាបានក្នុងកម្រិតល្អហើយសន្ទាន័យភាព (Liquidity) រក្សានូវកម្រិតខ្ពស់ ដោយទោះបីជាមានការចំណាយអស់ រាប់ពាន់លានទៅលើការទិញយកភាគហ៊ុនទាំងអស់ពីក្រុមហ៊ុន BSH Hausgeräte GmbH និងក្រុមហ៊ុន Robert Bosch Automotive Steering GmbH" ។

លោកបណ្ឌិត Volkmar Denner ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Robert Bosch GmbH បានមាន ប្រសាសន៍ ថា "ដោយសារភាពខ្លាំងនៃ ការបង្កើតបច្ចេកវិទ្យាថ្មីរបស់យើង យើងអាចបន្តទទួលបាន កំណើន អាជីវកម្ម បើទោះស្ថិតនៅក្នុងបរិយាកាសទីផ្សារ ប្រកបដោយការប្រកួតប្រជែងខ្ពស់ និងនៅក្នុងទីផ្សារ មួយចំនួនដែលនៅទ្រឹងក្នុងអំឡុងឆ្នាំ ២០១៥៥កន្លងមកនេះ។ កត្តាចម្បងដែលនាំឱ្យ ទទួលបានការរីកចម្រើននៃអាជីវកម្មដូចនេះ គឺដោយសារតែការបងើ្កតឡើង បាននូវបច្ចេកវិទ្យាតភា្ជប់ (Connected World) ជាច្រើន "។

Bosch កំពុងតម្រង់ទិសការវិវត្តនៃពិភពឌីជីថលបច្ចេកវិទ្យាតភ្ជាប់ឧបករណ៍ប្រើប្រាស់តាមរយៈប្រព័ន្ធអ៊ិនធឺណិត (Internet of Things) កំពុងតម្រង់ទិសអាជីវកម្មរបស់Bosch ដែលនៅក្នុងករណីមួយ ចំនួនក្នុងកម្រិតមូលដ្ឋាន ។ Boschគឺជាក្រុមហ៊ុនតែមួយគត់នៅក្នុងពិភពលោក ដែលសកម្មលើកម្រិតទាំងបី នៃបច្ចេកវិទ្យាតភ្ជាប់ ឧបករណ៍ប្រើប្រាស់តាមរយៈប្រព័ន្ធអ៊ិនធឺណិត។ Bosch Group ផ្តល់ជូននូវបច្ចេកវិទ្យាសំខាន់ៗដូចជា សិនសឺ និងកម្មវិធីកំព្យូទ័រដែលធ្វើឱ្យបច្ចេកវិទ្យាតភ្ជាប់អាចកើតឡើងទៅរួច ហើយក្រុមហ៊ុនក៏កំពុងអភិវឌ្ឍ សេវាកម្មបន្ថែមសម្រាប់ផ្នែកនេះ។

 លោក Denner បានបន្តទៀតថា "ជាមួយនឹងជំនាញរបស់យើងក្នុងផ្នែកសិនសឺ កម្មវិធីកំព្យូទ័រ និងសេវាកម្ម យើងកំពុងតម្រង់ផ្លូវរបស់ ការអភិវឌ្ឍន៍នៃពិភពបច្ចេកវិទ្យាតភ្ជាប់ និងបើកផ្លូវសម្រាប់ឱកាសនៃអាជីវកម្ម បន្តបន្ថែមទៀត។ បន្លាស់ប្តូរនៃពិភពឌីជីថល  គឺជាការគំរាមកំហែងមួយ។ ក៏ប៉ុន្តែសម្រាប់យើងវា ក៏ជាឱកាសដ៏ធំមួយផងដែរ"។

លទ្ធផលអាជីវកម្មនៅក្នុងឆ្នាំ២០១៤ តាមវិស័យនីមួយៗលទ្ធផលនៃការលក់នៅក្នុងឆ្នាំ ២០១៥មានលក្ខណះ ផ្សេងៗគ្នានៅគ្រប់វិស័យទាំង បួនរបស់ Bosch។ ដូចដែលលោកបណ្ឌិត Stefan Asenkerschbaumer នាយកផ្នែកហិរញ្ញវត្ថុ និងអនុប្រធានក្រុមប្រឹក្សាភិបាលពន្យល់ "នៅក្នុងឆ្នាំ២០១៥ យើងបន្តពង្រឹងជំហ និងភាពប្រគួតប្រជែងរបស់យើងនៅក្នុងវិស័យជាច្រើន ក៏ដូចជាបន្តជោគជ័យក្នុងការ ចាប់យកចំណែក ទីផ្សារបន្ថែម"។ បើទោះបីជាផលិតកម្មយាន្តជំនិះនៅទូទាំងពិភពលោកមានកំណើនតិចតួចបំផុតក្តី អាជីវកម្មផ្នែកបច្ចេកវិទ្យាយាន្តជំនិះរបស់ Bosch បានទទួលបានភាពជោគជ័យផ្នែកលក់ គួឱ្យកត់សំគាល់ នេះបើយោងតាមលទ្ធផលជាបឋម។ តួលេខលក់ជារួមមានការកើនឡើងចំនួន ១២ភាគរយរហូតដល់៤១.៧ ពាន់លានដុល្លាអឺរ៉ូនៅក្នុងឆ្នាំ២០១៥។ ក្នុងចំណោមផលិតផលរបស់ Bosch ដែលទទួលបាន ជោគជ័យ ជាងគេបំផុត គឺផលិតផលផ្នែកប្រព័ន្ធបាញ់ប្រេងម៉ាស៊ីនសាំ និងម៉ាស៊ូត ប្រព័ន្ធជំនួយការបើកបរ និង ប្រព័ន្ធកំសាន្តនិងព័ត៌មាន (Infotainment systems)។ រីឯអាជីវកម្មផ្នែកផលិតផលប្រើប្រាស់ទូទៅ ក៏ទទួលបានកំណើនខ្ពស់គួរឱ្យកត់សំគាល់ផងដែរ។ ក្រុមហ៊ុនអាចសម្រេចបាននូវកំណើន ផលលក់ក្នុង ឆ្នាំ២០១៥ ចំនួន ៩,៣ភាគរយរហូតដល់ ១៧,២ពាន់‌លានអឺរូ។ ផលិតផលដែលអាជីវកម្មផ្នែកនេះ លក់ដាច់បំផុតគឺ ឧបករណ៌ជាងគ្មានខ្សែរប្រើថ្មសាក និងផ្នែកឧបករណ៍អគ្គីសនីយប្រើប្រាស់តាមផ្ទះដូចជាចង្ក្រាន ដែលប្រើបច្ចេកវិទ្យាតភា្ជប់ទំនាក់ ទំនងជាមួយឧបករណ៍ផ្សេង (Connected stoves)។

អាជីវកម្មផ្នែកបច្ចេកវិទ្យាថាមពល និងសំណង់អគារ ទទួលបានកំណើនរហូតដល់ទៅ ១១ភាគរយ ដែលខ្ពស់ជាងកាលពីឆ្នាំមុនគួរឱ្យកត់សំគាល់។ អាជីវកម្មផ្នែកនេះរកប្រាក់ចំណូលបានចំនួន៥,១ ពាន់លានអឺរ៉ូ។ ភាពជោគជ័យនេះទទួលបានមកពីផ្នែកសេវាកម្ម ប្រព័ន្ធសុវត្ថិភាពសម្រាប់ គម្រោងសំណង់អគារធំៗ និងប្រព័ន្ធកម្តៅឆ្លាតវៃដែលប្រើបច្ចេកវិទ្យាតភ្ជាប់។ រីឯផ្នែកបច្ចេកវិទ្យាសម្រាប់ឧស្សាហកម្ម បន្តទទួលរងនូវ ផលប៉ះពាល់ពីការចុះទន់ខ្សោយនៃវិស័យវិស្វកម្មមេកានិកនៅទូទាំងពិភពលោក។ លទ្ធផលលក់ថយចុះប្រមាន ១.៧ភាគរយមកត្រឹម៦.៦ ពាន់លានអឺរ៉ូ។

 លោកបណ្ឌិត Asenkerschbaumer បានមានប្រសាសន៍ថា "យើងក៏ត្រូវត្រៀមខ្លួនសម្រាប់ការឡើង ចុះនៅក្នុងទីផ្សាររបស់យើងទាំងក្នុងតំបន់ និងក្នុងឧស្សាហកម្មនីមួយៗ។ តាមភូមិសាស្រ្តនយោបាយ ស្ថានភាពនៅក្នុងឆ្នាំ២០១៦ នឹងនៅមានភាពស្មុគស្មាញ និងមិនច្បាស់នៅឡើយ។ បើទោះបីជាដូចនេះក្តី Bosch មានបំណងចង់បន្តកំណើនលក់របស់ខ្លួននៅក្នុងឆ្នាំនេះ ហើយកើនលើសទីផ្សារនានាដែលខ្លួនមាន វត្តមាននៅក្នុងនោះ។ បើទោះបីជាត្រូវចំណាយយ៉ាងច្រើនលើការវិនិយោគ សម្រាប់ភាពជោគជ័យ អាជីវកម្មនៅថ្ងៃអនាគត លទ្ធផល និង អត្រាប្រាក់ចំណេញពីប្រតិបត្តិការ (មុនបង់ពន្ធ និងការប្រាក់) នឹងត្រូវបន្តបង្កើន "។

ជីវិតកាន់តែសមញ្ញ ងាយស្រួល និងប្រសើរគ្រប់មុខ ជាមួយបច្ចេកវិទ្យាតភា្ជប់

គោលដៅជាយុទ្ធសាស្រ្តរបស់ Bosch គឺផ្តល់ជូននូវដំណោះស្រាយផ្នែកបច្ចេកវិទ្យាតភ្ជាប់សម្រាប់យាន្តជំនិះ តភ្ជាប់ផលិតកម្ម និង តភ្ជាប់ប្រព័ន្ធថាមពល និងអគារ។ ក្រុមហ៊ុនបានសម្ពោធដំណោះស្រាយបច្ចេក វិទ្យាក្នុងផ្នែកនេះជាច្រើននៅក្នុងឆ្នាំ ២០១៥។

គួរបញ្ជាក់ថា លទ្ធផលអាជីកម្មនៅក្នុងឆ្នាំ ២០១៥ តាមតំបន់នីមួយៗ

អាជីវកម្មរបស់ Bosch នៅក្នុងទ្វីបអឺរ៉ុបបានវិវត្តយ៉ាងវិជ្ជមាននៅក្នុងឆ្នាំ២០១៥។ ការលក់នៅក្នុងតំបន់មាន កំណើនខ្ពស់ជាងឆ្នាំ២០១៤ បើយោងតាមលទ្ធផលជាបឋម ការលក់របស់ក្រុមហ៊ុនបានកើន ៤,២ ភាគរយដល់ទៅ ៣៧,៥ ពាន់លានអឺរ៉ូ។ ការលក់នៅក្នុងប្រទេសអាល្លឺម៉ង់ក៏ទទួលបានភាពវិជ្ជមានផងដែរ។ Bosch បានកត់ត្រានូវកំណើនការលក់ដ៏ខ្ពស់នៅក្នុងតំបន់អាមេរិកខាងជើង ដែលប្រាក់ចំណូលកើន ឡើងគួឱ្យកត់សំគាល់រហូតដល់ទៅ ២៤ភាគរយ ស្មើទៅនឹង១២,៦ ពាន់លានអឺរ៉ូ។ នៅក្នុងតំបន់អាមេរិកខាងត្បូង ស្ថានភាពនៅតែមានភាពលំបាក ដែលដូចទៅនឹងការវិវត្តផ្នែកលក់របស់ Bosch Group នៅក្នុងតំបន់នោះផងដែរ។ បើយោងតាមលទ្ធផលជាបឋម លទ្ធផលលក់ទទួលបាន ១,៤ ពាន់លានអឺរ៉ូនៅក្នុងឆ្នាំ ២០១៥ ដែលជាអត្រាថយចុះចំនួន ១៣ ភាគរយប្រៀបធៀបទៅនឹងឆ្នាំកន្លងមក។ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក Bosch សម្រេចបាននូវកំណើនលក់ ១៦ ភាគរយដល់ទៅ១៩,១ ពាន់លានអឺរ៉ូ។ Bosch បានឃើញនូវសក្តានុពលទីផ្សារក្នុងទ្វីបអាហ្វិក។  តួលេខខុសគ្នារវាងឆ្នាំ២០១៤ ដែលមានចំនួន៤៩ ពាន់លានអឺរ៉ូ និងឆ្នាំនេះគឺមកពីការរួមបញ្ចូលតួលេខរបស់ក្រុមហ៊ុន BSH Hausgeräte GmbH និង ក្រុមហ៊ុន Robert Bosch Automotive Steering GmbH ដែល Bosch បានទិញយកនៅក្នុងឆ្នាំមុននេះ។ ទឹកប្រាក់ចំនួន១៥ពាន់លាន គឺបានមកពីការច្របាច់បញ្ចូលតួលេខគ្នានេះ ៕

Bosch លក់បាន ៧០ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០១៥ ជាកត្តាជម្រុញកំណើន នៃអាជីវកម្មកម្ពុជា

Bosch លក់បាន ៧០ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០១៥ ជាកត្តាជម្រុញកំណើន នៃអាជីវកម្មកម្ពុជា

Bosch លក់បាន ៧០ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០១៥ ជាកត្តាជម្រុញកំណើន នៃអាជីវកម្មកម្ពុជា

Bosch លក់បាន ៧០ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០១៥ ជាកត្តាជម្រុញកំណើន នៃអាជីវកម្មកម្ពុជា

Bosch លក់បាន ៧០ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០១៥ ជាកត្តាជម្រុញកំណើន នៃអាជីវកម្មកម្ពុជា

Bosch លក់បាន ៧០ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០១៥ ជាកត្តាជម្រុញកំណើន នៃអាជីវកម្មកម្ពុជា

Bosch លក់បាន ៧០ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០១៥ ជាកត្តាជម្រុញកំណើន នៃអាជីវកម្មកម្ពុជា

Bosch លក់បាន ៧០ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០១៥ ជាកត្តាជម្រុញកំណើន នៃអាជីវកម្មកម្ពុជា

Bosch លក់បាន ៧០ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០១៥ ជាកត្តាជម្រុញកំណើន នៃអាជីវកម្មកម្ពុជា