អាយអេឡិចត្រូនិច ផ្ដល់កាដូ ពិសេសជូន អតិថិជន នៅថ្ងៃចូលឆ្នាំចិន និងថ្ងៃសេចក្ដី ស្រលាញ់

ភ្នំពេញ៖ ក្រុមហ៊ុន អាយ អេឡិចត្រូនិច (ICE Electronics ) ដែលជាក្រុមហ៊ុនទទួល សិទ្ធស្របច្បាប់ លក់ផលិតផលអេឡិចត្រូនិច ដ៏ធំមួយនៅកម្ពុជា នៅព្រឹកថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ២០១៦ បានរៀបចំកម្មវិធីពិសេសបំផុត សម្រាប់អតិថិជន ក៏ដូចជាសិស្សានុសិស្សទាំងអស់ ដែលបានចូលមកទស្សនា នៅក្នុង Showroom ដ៏ទំនើប សាខាទឹកថ្លា អតិថិជនគ្រាន់តែ ចូលរួមបំពេញឈ្មោះ លេខទូរស័ព្ទ អ៊ីម៉ែល និងCheck In ឲ្យបានត្រឹមត្រូវក្រុមហ៊ុន នឹងជូននូវ ICE Electronics Bag  មួយភ្លាមដោយឥតគិតថ្លៃ ។

តាមការបញ្ជាក់របស់ក្រុមហ៊ុន អាយ អេឡិចត្រូនិច (ICE Electronics )បានឲ្យដឹងថា ដើម្បីចូលរួមអបអរក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន ក៏ដូចជាថ្ងៃនៃសេចក្ដីស្រលាញ់ ដែលនឹងខិតចូលជិតមកដល់នៅក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រុមបានរៀបចំកម្មវិធីផ្ដល់ជូនកាដូពិសេស ជាច្រើនដល់អតិថិជន ដែលក្នុងនោះរួមមានការលក់ បញ្ចុះតម្លៃ ពិសេសរួមជាមួយនឹងកាផ្ដល់ជូននូវ ការដូអនុស្សាវរីយ៍ជាច្រើន ដែលការផ្ដល់ជូននេះ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០១៦អតិថិជនទាំងអស់ គ្រាន់អញ្ជើញមក ជាវផលិតផលណាមួយនៅក្រុមហ៊ុន ICE Electronics សាខាទឹកថ្លា ដែលមានតម្លៃចាប់ពី ៣០០ដុល្លារឡើងទៅលោកអ្នកនឹងទទួល បានប័ណ្ណទឹកប្រាក់(Voucher) ដែលមានទឹកប្រាក់ចំនួន ១០ដុល្លារ , ២០ ដុល្លារ, និង៣០ដុល្លារ។អ្វីដែលកាន់តែពិសេសថែមទៀតនោះ គ្រប់ Voucher ដែលលោកអ្នកទទួលបានអាចទិញទំនិញនៅគ្រប់ Store  របស់ក្រុមហ៊ុន ICE Electronics ទាំងអស់។

ក្រុមហ៊ុន អាយ អេឡិចត្រូនិច(ICE Electronics ) ដែលជាក្រុមហ៊ុន មានសិទ្ធលក់ស្របច្បាប់ ធំជាងគេលើផលិតផលអេឡិចត្រូនិច ជាច្រើនប្រភេទរួមមាន Dell , Lenovo , FujiXerox , Sony UPS, APC, Trenscend ,Cisco , TrendNet, Microlab , Microsoft (Software) ,VM ware , Synology , Link Basic និងផលិតផលគ្រឿង អេឡិចត្រូនិចជា ច្រើនប្រភេទទៀត មកកាន់ទីផ្សារកម្ពុជា។

សូមបញ្ជាក់ផងដែរថា រាល់ផលិតផលទាំងអស់ មានការធានាជូនត្រឹមត្រូវពីក្រុមហ៊ុន ICE Electronicsហើយកម្មវិធីពិសេសនេះ គឺមានរយៈពេលត្រឹមតែ៤ថ្ងៃ តែប៉ុណ្ណោះដូច្នេះសូមកុំ ឲ្យឱកាសដ៏ពិសេសនេះកន្លងហួសឲ្យសោះ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ក្រុមហ៊ុន ICE Electronics តាមរយៈ អាសយដ្ឋានផ្ទះ# 61-63ផ្លូវលេខ ១០១៩(Northbridge) ភ្នំពេញ លេខទូរស័ព្ទ 023 222 924 , 077 888 187ឬតាមរយៈគេហទំព័រwww.icekh.com , Facebook.com/iceelectronics៕