កិច្ចប្រជុំគណៈកម្មាធិការ ព្រំដែន កម្ពុជា-ថៃ លើកទី១១ផ្តោត លើ៥ចំណុច

ភ្នំពេញ៖ កិច្ចប្រជុំក្រុមលេខាធិការ នៃគណៈកម្មាធិការ ព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) លើកទី១១ ដែលបានប្រព្រឹត្តទៅ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨-៣១ ខែមករា ឆ្នាំ២០១៦ នៅទីក្រុងបាងកក ប្រទេសថៃ ត្រូវបានបិទបញ្ចប់ហើយ ដោយផ្តោតសំខាន់លើចំណុច៥យ៉ាង ។

យោងតាមគេហទំព័រក្រសួងការពារជាតិ បានឲ្យដឹងថា កិច្ចប្រជុំក្រុមលេខាធិការ GBC កម្ពុជា-ថៃលើកទី១១ ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ នាង ផាត  រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា  ផ្តោតចំណុចសំខាន់៥យ៉ាង រួមមាន៖        ១. ពង្រៀងរបៀបវារៈ  , ២. ពង្រៀងកិច្ចព្រមព្រៀង  , ៣. ពង្រៀងបញ្ហាពិភាក្សាចំនួន ១៧ចំណុច  , ៤. ពង្រៀងសេចក្តីប្រកាស , ៥. ពង្រៀងរបាយការណ៍វឌ្ឍនៈភាព នៃកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា -ថៃ លើកទី១១។

សូមបញ្ជាក់ថា ប្រទេសថៃ នឹងធ្វើជាម្ចាស់ផ្ទះប្រជុំ GBC លើកទី១១ នៅ នាខែមិនា ឆ្នាំ២០១៦ ខាងមុខនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ លើវិស័យសន្តិសុខនិងការថែរក្សាសន្តិភាពតាមតំបន់ព្រំដែន បញ្ហាប្រយុទ្ធប្រឆាំងអំពើភារវកម្ម បញ្ហាឧក្រិដ្ឋកម្មមិនប្រពៃ បញ្ហាសន្តិសុខលំហរសមុទ្រ បញ្ហាគ្រោះមហន្តរាយធម្មជាតិ បញ្ហាសហប្រតិបត្តិការលើ វិស័យផ្សេងៗទៀត៕

កិច្ចប្រជុំគណៈកម្មាធិការ ព្រំដែន កម្ពុជា-ថៃ លើកទី១១ផ្តោត លើ៥ចំណុច

កិច្ចប្រជុំគណៈកម្មាធិការ ព្រំដែន កម្ពុជា-ថៃ លើកទី១១ផ្តោត លើ៥ចំណុច