មន្ត្រី​សហជីព​សេរី​កម្មករ​២​នាក់​ត្រូវ​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ​ចាប់​ខ្លួន

មន្ត្រី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ២​នាក់ ត្រូវ​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ​ចាប់​ខ្លួន បន្ទាប់​ពី​កម្មករ​រោងចក្រ​សេរី (Cerie) បន្ត​តវ៉ា​នៅ​មុខ​រោងចក្រ​ទាមទារ​ដំណោះស្រាយ នៅ​ថ្ងៃ​ទី​២ កុម្ភៈ។

កម្មការិនី​ម្នាក់​ដែល​ថ្លែង​មិន​បញ្ចេញ​អត្តសញ្ញាណ ឲ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​ពី​ព្រឹកមិញ​នេះ មាន​កម្មករ​ប្រមាណ​២០​នាក់ ដុត​សំបក​កង់​ឡាន ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ដោះស្រាយ​តាម​សំណូម ដែល​ពួកគេ​ទាមទារ​ប្រមាណ​១​ខែ​ហើយ ដើម្បី​ឲ្យ​កម្មករ​បី​នាក់ ដែល​ភាគី​រោងចក្រ​បញ្ឈប់ ឲ្យ​បាន​ចូល​ធ្វើ​ការ​ឡើង​វិញ។

ប៉ុន្តែ​ការ​តវ៉ា​បាន​បញ្ចប់​នៅ​ម៉ោង​ប្រមាណ​៨​ព្រឹក ហើយ​ក៏​មាន​សមត្ថកិច្ច​ស្លៀកពាក់​ជា​ឯកសណ្ឋាន​ស៊ីវិល មក​ចាប់​ខ្លួន​មន្ត្រី​សហជីព​ទាំង​ពីរ​នាក់​នោះ តែ​ម្ដង។

អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​នោះ ម្នាក់​ឈ្មោះ យ៉ុង លាភ ជា​មន្ត្រី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ម្នាក់​ទៀត​ឈ្មោះ ទូច ស្រ៊ុន ជា​មន្ត្រី​មូលដ្ឋាន​នៃ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។