វិធីងាយៗ ដើម្បីកម្ចាត់កន្ទួលរមាស់នៅក្រោមក្លៀក និង​ប្រដាប់ភេទ

អាការៈកន្ទួលរមាស់អាចកើតមា​នឡើង​ដោយសារតែ​ការរលាក, ជំងឺសើរស្បែក ឬប្រតិកម្ម... ដែលធ្វើស្បែកឡើងក្រហម ហើយវា​ធ្វើឲ្យ​អ្នក​ទ្រាំមិនបានចង់តែអះ។ ជាពិសេស​​តំបន់ដែលងាយ​រង​ផល​ប៉ះពាល់ជាងគេគឺ ក្រោម​ក្លៀក និង​ប្រដាប់ភេទតែម្តង​។ ក្នុងករណីខ្លះ វា​ក៏អមមកជាមួយនឹង​អាការៈ​គ្រុនក្តៅ ព្រមទាំងឈឺក្បាលផងដែរ។

វិធីងាយៗ ដើម្បីកម្ចាត់កន្ទួលរមាស់នៅក្រោមក្លៀក និង​ប្រដាប់ភេទ

ប៉ុន្តែ សូមកុំព្រួយព្រោះ​ប្រទាលកន្ទុយក្រពើ​ជា​ឱសថ​ដ៏ពូកែ ​អាចដោយ​ស្រាយ​បញ្ហា​មួយនេះ​បាន។

វិធីប្រើ៖

សម្អាតកន្លែង​រងនូវ​ផលប៉ះពាល់ឲ្យបាន​ស្អាតល្អ។

បន្ទាប់មក​ចិតយកសាច់ប្រទាលកន្ទុយក្រពើជាបន្ទះ។

រួច​បិទនៅ​តំបន់ដែលរងផលប៉ះពាល់​រយៈពេល ១៥ នាទី (អ្នកអាចទុកចោល​មួយយប់​ក៏បាន)។

វិធីផ្សេងទៀត៖

អ្នក​អាច​លាយ​ម្សៅដុតនំ (baking soda) លាយជាមួយនឹងទឹកបន្តិច រួច​បិទនៅ​កន្លែងដែលរង់នូវ​ផល​ប៉ះពាល់ទុក​ឲ្យបាន​ ១៥ នាទី ទើបលាងទឹកចេញ៕

 

ដោយ៖ Senghong

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីងាយៗ ដើម្បីកម្ចាត់កន្ទួលរមាស់នៅក្រោមក្លៀក និង​ប្រដាប់ភេទ
    • វិធីងាយៗ ដើម្បីកម្ចាត់កន្ទួលរមាស់នៅក្រោមក្លៀក និង​ប្រដាប់ភេទ已关闭评论
    • 11 views
    • Hide Sidebar
      A+
    Publish on:2016/02/02  Category:សុខភាព