បោះឆ្នោតរកអត្តពលិកឆ្នើមដើម្បីឲ្យរង្វាន់

ភ្នំពេញ:

​ភ្នំពេញ​:Naga world​ដោយ​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បានប្រកាស​ពី​ការផ្ដល់​រង្វាន់​ដល់​អត្ត​ព​លិ​ក គ្រូបង្វឹក និង អ្នក​សារពត៌មាន​ឆ្នើម​ក្នុងការ​សរសេរ​ពត៌មាន​កីឡា​ដើម្បី​ផ្ដល់​រង្វាន់​លើកទឹកចិត្ត ។​
​លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​នា​ព្រឹក​ ថ្ងៃទី​២​កុម្ភៈ​ថា​ប្រទេស​ណា​ក៏​គេ​មាន​កម្មវិធី​ផ្ដល់​រង្វាន់​ដល់​អត្ត​ព​លិ​ក​ឆ្នើម​ប្រចាំឆ្នាំ​ដែរ ។ សម្រាប់​យើង​នេះ​ជា​លើក​ដំ​បូ​ង​ហើយ​ដែល​បានរៀបចំ​ឲ្យ​មានការ​ផ្ដល់​រង្វាន់​បែបនេះ ហើយ​វា​ក៏​ក្លាយជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​តែម្ដង ។​
​អ្វីៗ​ធ្វើឡើង​តាមរយៈ​ការបោះឆ្នោត​ដែល​ការបោះឆ្នោត​នេះ​ធ្វើ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ណាហ្គា​វើ​ល​ ដោយ​ចុច Like ហើយ​ការបោះឆ្នោត​នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី ២ ដល់​១៧​កុម្ភៈ​ត្រឹម​ម៉ោង​១២​យប់ ។ អ្នក​ដែល​បានទទួល Like ច្រើនជាងគេ​នោះ​នឹង​ក្លាយជា​អត្ត​ព​លិ​ក​ឆ្នើម​ប្រចាំឆ្នាំ ។​
​អ្នក​ដែល​បាន​ជាប់ឆ្នោត​ជា​អត្ត​ព​លិ​ក​ឆ្នើម​ប្រចាំឆ្នាំ​នោះ​នឹង​បាន​រង្វាន់​ជា​លុយ​សុទ្ធ​ចំនួន​១.០០០​ដុល្លារ ។​គឺ​កីឡាករ​១៥.០០០​ដុល្លារ និង កីឡាការិនី​១.៥០០​ដុល្លារ ។​គ្រូបង្វឹក​ឆ្នើម​ប្រចាំឆ្នាំ​២.០០០​ដុល្លារ ។ អត្ថបទ​ចុះផ្សាយ​ឆ្នើម​ប្រចាំឆ្នាំ និង រូបភាព​កីឡា​ឆ្នើម​ប្រ​ចើ​ឆ្នាំ​បានទទួល​រង្វាន់​២.០០០​ដុល្លារ ។​ចំពោះ​អត្ត​ព​លិ​ក​ដែលមាន​ប្រជាប្រិយ៍​បំផុត​ប្រចាំឆ្នាំ​ក៏បាន​ទទួល​រង្វាន់​២.០០០​ដុល្លារ​ដែរ ។​
​លោក​Nuno Bastos នាក​ផ្នែក​រៀបចំ​កម្មវិធី​កំសាន្ដ​នៅ​ណា​ហ្កា​វើ​ល​បាន​បញ្ជាក់ថា​ណាហ្គា​វើ​ល​នៅតែ​បន្ត​ការគាំទ្រ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ព្រមទាំង​បន្ត​ជួយ​ដល់​ក្រុម​អត្ត​ព​លិ​ក​កម្ពុ​ចា​ទៅ​ចូលរួម​ប្រកួត​កីឡា​អី​ឡាំ​ពិ​កនៅ​ទីក្រុង​រី​យ៉ូ​ឆ្នាំ​២០១៦ និង  SEA Games លើក​ទី​២៩​នៅ​ប្រទេស​ម៉ាឡេស៊ី​ឆ្នាំ​២០១៧​បន្តទៀត ។​
លោក​វ៉ា​ត់ ចំរើន​បន្តថា​អត្ត​ព​លិ​ក​ដែល​ត្រូវដាក់​បេក្ខភាព​ឲ្យ​គេ​បោះឆ្នោត​នោះ​គឺជា​អ្នក​ដែល​រកបាន​មេដាយ​ពី​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ និង អត្ត​ព​លិ​ក​ដែល​មិនបាន​មេដាយ​តែ​គេ​ជាង​ត្ត​ព​លិ​ក​ដែលមាន​ប្រជាប្រិយភាព ។​
  ចំពោះ​អត្ថបទ និង រូបភាព​ក៏​ត្រុ​វ​តែ​ជាង​ត្ថ​បទ និង រូបភាព​ដែល​ទាក់ទាញ​បំផុត​ប្រចាំឆ្នាំ ។​គ្រូបង្វឹក​គឺ​យកតែ​គ្រូ​ជន​ជាតិខ្មែរ​ប៉ុណ្ណោះ​ហើ​គឺជា​គ្រូ​ដែលមាន​បច្ចេកទេស​ល្អ​ក្នុងការ​បង្ហាត់ ធ្វើ​កម្មវិធី​ហ្វឹកហាត់​ល្អ និង ជា​ប្រភេទ​គ្រូ​ដែល​មាន​ប្រជាប្រិយភាព​ទៀតផង ។​